TNAOT News
· 2020-05-15
ស្លាប់ ៣នាក់ និងរបួសធ្ងន់ស្រាល ៧នាក់ កាលពីម្សិលមិញ ខណៈច្បាប់ផ្លូវគោកថ្មីបន្តអនុវត្តន
#រឹតបន្ដឹងច្បាប់ចរាចរណ៍# #សង្គម# #គ្រោះថ្នាក់ចរាចរណ៍# #តារាខ្មែរ# #ច្បាប់ចរាចរណ៍#
10008
ភ្នំពេញ៖ យ៉ាងហោចណាស់មានមនុស្ស ៣ នាក់បានស្លាប់ និងរបួសធ្ងន់ ៥នាក់ ស្រាល២នាក់ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើងនៅទូទាំងប្រទេសថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ម្សិលមិញនេះ។
បើយោងតាមរបាយការណ៍អគ្គស្នងនគរបាលជាតិ បានបង្ហាញទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីម្សិលមិញនេះ បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ១០នាក់ គឺកើតឡើងដោយសារប៉ះទង្គិច ចំនួន ៧លើក។
គួរបញ្ជាក់ឱ្យដឹងថា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ រាជរដ្ឋាភិបាលបានអនុវត្តនច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដោយដាក់ទោសដ៏ធ្ងន់ធ្ងរលើជនណាល្មើសច្បាប់ ជាពិសេសបើកបរពេលស្រវឹង។ ការអនុវត្តនច្បាប់ផ្លូវគោកថ្មីនេះ ក្នុងគោលបំណងដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ជារៀងរាល់ឆ្នាំ និងខាតបង់ទ្រព្យសម្បត្តិទាំងគ្រួសារ និងប្រទេសជាតិ ធំធេងណាស់៕ ដោយ៖ តារា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)