TNAOT News

· 2020-05-15

ទីក្រុងព្យុងយ៉ាងទទួលបានជួយពីប្រទេសរុស្ស៊ី

#ជំនួយ# #រុស្ស៊ី# #ស្រូវសាលី# #សង្គម# #ខាងជើង# #នយោបាយជាតិ#

2442

កន្លងមក ប្រធានាធិបតី រុស្ស៊ី លោកពូទីនបានជូនមេដាយកិត្តិយសដល់ មេដឹកនាំគីម ជុងអ៊ុន ក្នុងឱកាសនៃទីវាជ័យជម្នះ​៧៥ឆ្នាំ​ លើរបបហ្វាស៊ីត។ នៅពេលនេះរុស្ស៊ីបន្តផ្តល់ជំនួយដល់កូរ៉េខាងជើង នៅស្រូវសាលី ដល់ទៅ​២៥ពាន់តោន​ ដើម្បីជួយដល់ប្រទេសនេះទប់ទល់ស្ថានភាពកង្វះស្បៀងអាហារ។

  អគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅកូរ៉េខាងជើង នៅថ្ងៃទី​១៤ខែឧសភា បានប្រកាសថា នាវាដឹកទំនិញ​ Plina ​បានដឹកស្រូវសាលី​ពីកំពង់ផែ  Novorossiik ប្រទេសរុស្ស៊ីស្ថិតនៅតំបន់សមុទ្រខ្មៅ​ឆ្ពោះទៅកាន់កូរ៉េខាងជើង។ ក្រុមនាវឹក ត្រូវបានកាត់ផ្តាច់ដើម្បីបង្កាឆ្លងកូវីដ​ ចំណែកស្រូវសាលីកំពុងតែ​យកចេញពីនាវានៅកំពង់ផែមួយរបស់កូរ៉េខាងជើង​។

គណកម្មការ​ធ្វើសកម្មភាពរួម​( KAPAC) ជនជាតិអាមេរិកដើមកំណត់កូរ៉េខាងត្បូងមានទីតាំងនៅទីក្រុង Los Angeles ក៏បានផ្តល់ជំនួយបរិក្ខារពេទ្យដល់កូរ៉េខាងជើងផងដែរ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ​១៩​ បើទោះបីប្រទេសនេះមិនទាន់មានព័ត៌មានថាមានករណីឆ្លងកូវីដ​១៩ក្តី។

នៅក្នុងឆ្នាំ​២០២០​នេះកូរ៉េខាងជើង ប្រឈមនិងវិបត្តិសេដ្ឋកិច្ច និងកង្វះស្បៀងអាហារយ៉ាងខ្លាំង ខណៈប្រទេសនេះបិទព្រំដែនជាមួយចិន តាំងពីពេលដំបូងផ្ទុះកូវីដ​១៩ ។ ប៉ុន្តែពេលនេះក៏បានចាប់ផ្តើមបើកដំណើរការវិញដោយប្រុយប្រយ័ត្នបំផុត ខ្លាចឆ្លងរាលដាល​កូវីដ​១៩៕ ប្រែសម្រួលដោយ៖​ MEO

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)