TNAOT News

· 2020-05-15

កម្រង​រូបភាព​របស់ Blackpink នៅ Coachella ស្អាត​អស់ទាស់ក្រោម​ស្នាដៃជាងថតអាមេរិកម្នាក់

#Coachella# #ក្រុមចម្រៀង# #កម្សាន្ត# #តារាអន្តរជាតិ# #Blackpink# #សម្រស់#

6418

កម្រង​រូបភាព​របស់​កំពូល​​ក្រុម​ចម្រៀង​ Blackpink ​កំពុង​ទាញ​ចំណាប់​អារម្មណ៍​អ្នក​គាំទ្រមិន​ធម្មតាទេ ដែល​រូប​ទាំង​នេះផ្ដិត​ដោយ​ជាង​ថត​អាមេរិកម្នាក់។


ថ្មីៗ​នេះ ជាង​ថត​រូប​ល្បី​ឈ្មោះ​មក​ពី​អាមេរិកឈ្មោះ Pip Cowley ទើប​តែ​បញ្ចេញ​រូប​ភាព​ដ៏​កម្រ​របស់​ក្រុម​ចម្រៀង​ស្រី​ល្បី​ឈ្មោះ​កូរ៉េ Blackpink នៅ​ពេល​ក្រុម​ចម្រៀង​ស្រី​នេះ​​ ​មក​សម្ដែង​ក្នុង​កម្មវិធីប្រគុំ​តន្ត្រី Coachella នៅ​សហរដ្ឋអាមេរិក​កាល​ពី​ឆ្នាំមុន។


កម្រង​រូប​ភាព​នេះ​ គឺជាសកម្មភាព​ក្រោយ​ឆាក​​របស់​ស្រី​ស្អាត​ទាំង​៤ ​ដែលត្រូវ​បាន​ជាង​ថត​នេះ​ផ្ដិត​យក​យ៉ាង​ផ្ចិតផ្ចង់​ដោយ​សម្រស់​ពួក​គេ​ត្រូវ​បាន​គេ​ប្រៀប​បានដូចទេព​អប្សរ​ ឬ​អាច​និយាយ​ថាស្អាត​ដូច​កំពូល​ម៉ូដែល​របស់ Victoria’s Secret។


យោង​តាម​ជាង​ថត​រូបនេះបាននិយាយ​ថា ទោះ​បី​ជា​សម្រស់​របស់​តារា​ស្រី​ទាំង​៤​នេះ នៅ​ខាង​ក្រៅ​សុទ្ធតែ​ស្អាត​ៗ​ដូច​គ្នា​ក៏​ពិត​មែន ប៉ុន្តែ​នៅ​ពេល​នៅ​លើ​ឆាក សមាជិក Rosé គឺ​ទាក់​ទាញ​ខ្លាំង​ជាង​គេ ដោយ​លោក​មិន​អាច​ដក​ភ្នែក​ចេញ​ពី​នាង​បាន​ឡើយ។ យ៉ាងណាក្ដី​ លោក​ក៏​លើក​ឡើង​ដែរ​ថា ស្រី​ស្អាត​អាយុ ២៣​ឆ្នាំ រាង​ស្គមស្ដើង​បន្តិច៕

ប្រភព៖ Kenh14  

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស