TNAOT News
· 2020-05-15
រឿងទន្សោងងាប់នៅមណ្ឌលគិរី អ្នកនាំពាក្យក្រសួងបរិស្ថានថា កំពុងស្រាវជ្រាវ
#អ្នកនាំពាក្យ# #ទន្សោង# #សង្គម# #ក្រសួងបរិស្ថាន# #ស្រាវជ្រាវ# #នយោបាយជាតិ#
1610
ភ្នំពេញ៖ លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឲ្យដឹងនៅព្រឹកថ្ងៃទី១៥ ខែឧសភានេះថា មន្ត្រីនៃមន្ទីរបរិស្ថាន និងសមត្ថកិច្ចជំនាញ កំពុងស្រាវជ្រាវលើករណីសត្វទន្សោងពីរក្បាល ដែលត្រូវបានគេបាញ់សំលាប់ នៅក្នុងដែនអភិរក្សភ្នំព្រេច ខេត្តមណ្ឌលគិរី។ នេះបើតាមការផ្សាយររបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP)
អ្នកនាំពាក្យក្រសួងបរិស្ថាន បានគូសបញ្ជាក់នៅក្នុងបណ្តាញតេឡេក្រាមថា៖ “សមត្ថកិច្ចកំពុងតែស្រាវជ្រាវ ករណីនេះ ហើយបើមានព័ត៌មានអ្វីថ្មីៗបន្ថែម ខ្ញុំនឹងជម្រាបជូន។” នេះបើតាមការ AKP ដែលបានស្រង់សម្តី រដ្ឋលេខាធិការក្រសួងបរិស្ថាន។
សូមបញ្ជាក់ថា បន្ទាប់ពីទទួលបានការរាយការណ៍ពីករណីទន្សោងចំនួន២ក្បាល បានស្លាប់ មន្ត្រីជំនាញបានទៅដល់កន្លែងកើតហេតុ ដោយបានឃើញសត្វទន្សោងញីចំនួន២ក្បាល ដែលអាចប៉ាន់ស្មានថាស្លាប់ ៣ទៅ៤ថ្ងៃមកហើយ ដោយត្រូវបាញ់សម្លាប់ នៅក្នុងតំបន់ព្រៃការពារភ្នំព្រេច ហើយបានរត់មកស្លាប់នៅក្នុងដីក្រុមហ៊ុនក្នុងស្រុកមួយ។ ដោយ៖ ប៊ុនធឿន
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ប្ដីអ្នកមិនស្មោះនឹងអ្នកទេ! បើប្ដីអ្នកចេញសញ្ញា ៤ នេះ បង្ហាញថា គេកំពុងតែលួចក្បត់អ្នកមានស្រីខាងក្រៅហើយ
មនុស្សម្នាសម្រុកទៅអាមេរិក ម៉ិកស៊ិក និងកាណាដា ដោយក្ដីរំភើបដើម្បីមើលបាតុភូតសូរ្យគ្រាសពេញដួង
មនុស្ស ៥នាក់ បានស្លាប់ ដោយសាររថយន្តក្រុងបើកបុកផ្លូវហាយវេ ក្បែរទីក្រុង Leipzig នៅអាល្លឺម៉ង់
លុយហូរចូលជាបន្តបន្ទាប់! សម្រាប់ម្ចាស់ឆ្នាំទាំង ៣ រាសីប្រែជាល្អខ្លាំង លាភសំណាងចូលមករកដល់ក្នុងផ្ទះ
យោបល់ទាំងអស់ (0)