TNAOT News
· 2020-05-15
លោកត្រាំព្រមានកាត់ផ្តាច់ទំនាក់ទំនងទាំងស្រុងជាមួយចិន
#COVID-19# #ដូណាល់ត្រាំ# #សង្គម# #អាមេរិក# #ចិន# #នយោបាយជាតិ#
1634
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំបានប្រកាសថា អាមេរិកអាចនឹងកាត់ផ្តាច់ទំនាក់ទំនងការបរទេសទាំងស្រុងជាមួយចិន ពាក់ព័ន្ធកូវីដ១៩ ។ លោកត្រាំបញ្ជាក់ថាប្រសិនបើអាមេរិកកាត់ផ្តាច់នោះនឹងជួយសន្សំប្រាក់បាន៥០០ពាន់លានដុល្លារ។
លោកត្រាំបានលើកឡើងថាចិន ជាប្រទេសដែលធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចអាមេរិក ហើយបើកាត់ផ្តាច់ទាំងស្រុងនោះអាមេរិក នឹងកាត់បន្ថយការខាតបង់ក្នុងវិស័យពាណិជ្ជកម្ម។
ឆ្លើយតបទៅនឹងអ្នកសារព័ត៌មានរបស់បណ្តាញព័ត៌មាន Fox News ដែលបានសួរថា តើលោមាននិយាយគ្នាជាមួយប្រធានាធិបតីស៊ីជីនពីងដែរ ឬទេ លោកត្រាំ បានឆ្លើយថា«ទេ ខ្ញុំមានទំនាក់ទំនងល្អតែខ្ញុំ មិនចង់និយាយគ្នាជាមួយលោកស៊ី ជីនពីងនាពេលនេះឡើយ»។
លោកត្រាំបានចោទប្រកាន់ចិន មានចេតនាលាក់បាំងវីរុសកូវិដ១៩ ប្រសិនបើប្រកាសឲ្យដឹងបានឆាប់ជាងនេះ អាចនឹងមិនមានហាតុការអាក្រក់កើតឡើងនោះឡើយបណ្តាប្រទសអាចគ្រប់គ្រងទាន់ពេលវេលា ។
មិនតែប៉ុណ្ណោះប្រធានាធិបតីដូណាល់ ត្រាំនិងរដ្ឋមន្ត្រីការបរទេសធ្លាប់បានប្រកាស់ថា មានភស្តុតាង បញ្ជាក់ថាវីរុសកូវីដ១៩ កើតចេញពិមន្ទីរពិសោធ របស់ចិន។ ប៉ុន្តែភាគគីចិនបានច្រានចោលជាច្រើនលើកថា វីរុសនេះកើតចេញពីធម្មជាតិ ហើយចិន មិនដែលលាក់បាំងព័ត៌មាននោះឡើយ៕ប្រែសម្រួលដោយ៖MEO
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
អាហារ ៥មុខ ដែលជួយបំប៉នឈាម ការពារភាពស្លេកស្លាំង
កសិដ្ឋានចិញ្ចឹមសត្វស្វារបស់អាម៉េរិកតម្លៃ ៥១០លានដុល្លារ នៅខេត្តកំពង់ធំ បើកសម្ពោធជាផ្លូវការហើយ
រថយន្តកុងទីន័រជាប់គាំងនៅលើស្ពានអាកាសមរតកតេជោក្បែរមហាវិថី៦០ម៉ែត ដោយសារកម្ពស់ខ្ពស់លើសពីកម្រិតហាមឃាត់
រថយន្តដឹកប្រេងឥន្ធនៈមួយគ្រឿង ត្រូវបានអគ្គិភ័យឆាបឆេះនៅលើផ្លូវភ្នំកូរ៉ាត ខេត្តនគររាជសីមា
យោបល់ទាំងអស់ (0)