TNAOT News

· 2020-05-15

ប្រធានាធិបតីបារាំងខឹងយ៉ាងខ្លាំង ក្រោយក្រុមហ៊ុន Sanofi ប្រកាសថានឹងផ្តល់វ៉ាក់សាំងឲ្យអាមេរិកមុន

#ប្រធានាធិបតី# #បារាំង# #សង្គម# #អាមេរិក# #ព័ត៌មានសង្គម# #Sanofi# #ម៉ាក្រុង# #វ៉ាក់សាំង#

1111

ប្រធានាធិបតីបារាំង លោក​ Emmanuel Macron បានបង្ហាញការខឹងសម្បាយ៉ាងខ្លំាំង​ ក្រោយពេលក្រុមហ៊ុន​ Sonafi  ប្រកាសថានឹងផលិតវ៉ាក់សាំងប្រឆាំងកូវីដ​១៩ ឲ្យទៅអាមេរិកមុន។  លោកម៉ាក្រុង នឹងជួបពិភាក្សាជាមួយប្រធានក្រុមហ៊ុន​ក្នុងពេលឆាប់ៗនេះពីបញ្ហាខាងលើ​។

សារព័ត៌មាន​ SCMP  នៅថ្ងៃទី​១៥ខែឧសភាបានផ្សាយថា​ ប្រធានាធិបតី ម៉ាក្រុងខឹងយ៉ាងខ្លាំង​​ ក្រោយការប្រកាសរបស់ក្រុមហ៊ុនឱសថបារាំង Sanofi ថានឹងលក់វ៉ាក់សាំងព្យាបាលកូវីដ១៩ ឲ្យអាមេរិកមុន។

សារព័ត៌មាន​Bloomberg ​បានផ្សាយថា អគ្គនាយកក្រុមហ៊ុន​ Sanofi លោក​ Paul Hudson ​បានប្រកាសថា ទីក្រុងវ៉ាស៊ីនតោនមានសិទ្ធិទិញវ៉ាក់សាំង​ផលិតដោយក្រុមហ៊ុន​ Sanofi  ចំនួនច្រើន​ មិនតែប៉ុណ្ណោះទីក្រុងវ៉ាស៊ីនតោនបានបញ្ជាទិញតាំងពីខែកុម្ភៈឆ្នាំ​២០២០ មកម៉្លេះដោយ អាមេរិកសង្ឃឹមថា នឹងទទួលបានវ៉ាក់សាំងមុនគេ ។

កាលពីថ្ងៃទី​១៤ខែឧសភា មន្ត្រីរដ្ឋាភិបាលបារាំង​ បាននិយាយទៅកាន់សារព័ត៌មាន​ Bloomberg ថា ប្រធានាធិបតី​ ម៉ាក្រុងខឹងសម្បាយ៉ាងខ្លាំង ក្រោយទទួលបានដំណឹងខាងលើ​។ លោកម៉ាក្រុងបានបញ្ជាក់ថា​វ៉ាក់សាំងប្រឆាំងកូវីដ​១៩ គឺជាផលិតផលរួម​ មិនត្រូវអនុវត្តទៅតាមច្បាប់​ទីផ្សារនោះឡើយ៕ ប្រែសម្រួលដោយ៖MEO

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស