TNAOT News
· 2020-05-16
រដ្ឋសភាអាមេរិក អនុម័តថវិការជួយដល់សេដ្ឋកិច្ច ៣ពាន់ពាន់លានដុល្លារ
#សេដ្ឋកិច្ច# #រដ្ឋសភា# #សង្គម# #អាមេរិក# #COVID 19# #អនុម័ត# #នយោបាយជាតិ#
3087
រដ្ឋសភាអាមេរិក បានអនុម័តថវិការដល់ទៅ៣ពាន់ពាន់លានដុល្លារ ដើម្បីជួយដល់សេដ្ឋកិច្ច ប្រយុទ្ធប្រឆាំងកូវីដ១៩ បើទោះបីរងការប្រឆាំងពីបណ្តាគណបក្សសាធារណរដ្ឋ។
នៅក្នុងការបោះឆ្នោតនៅសភា គឺទទួលបានសំឡេងគាំទ្រ ២០៨ និងប្រឆាំង១៩៩ ច្បាប់ចំណាយប្រាក់ជាប្រវត្តិសាស្ត្របានអនុម័តជាផ្លូវការ ។ ប៉ុន្តែច្បាប់ចំណាយខាងលើ ត្រូវឆ្លងកាត់ការបោះឆ្នោត នៅព្រឹទ្ធសភាជាបន្តទៀត។
ច្បាប់ចំណាយខាងលើ មានឈ្មោះថា Heroes Act នឹងផ្តល់ប្រាក់១ពាន់ពាន់លានដុល្លារ ដល់បណ្តារដ្ឋ និងគ្រួសារដែលរងផលប៉ះពាល់ដោយកូវីដ១៩។
ប្រធានរដ្ឋសភាអាមេរិក លោកស្រី Nancy Pelosi បានប្រកាសថា «យើងខ្ញុំគិតថានេះជាការវិនិយោគដ៏សំខាន់ សម្រាប់ការពារពលរដ្ឋអាមេរិក »។ លោកស្រីបន្តទៀតថា មានពលរដ្ឋអាមេរិកដល់ទៅ៣៦លាននាក់ អត់ការងារធ្វើ ហើយប្រឈមនិងបញ្ហាជាច្រើន។ទាំងនោះហើយទើបយើង កាត់ជួយសម្រាល់បន្ទុកដល់ពលរដ្ឋដែលរងផលប៉ះពាល់ដោយកូវីដ១៩៕ ប្រែសម្រួលដោយ៖MEO
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
លោក Trump មានគម្រោងទៅទស្សនកិច្ចប្រទេសវេណេស៊ុយអេឡា បន្ទាប់ពីការចាប់ខ្លួនលោក Maduro
ប្រធានាធិបតីកូឡុំប៊ីគេចពីការប៉ុនប៉ងសម្លាប់ដោយក្រុមឧក្រិដ្ឋជនគ្រឿងញៀន ក្នុងអំឡុងពេលហោះហើរ
ពិធីចាប់ត្រី ដោយប្រើឧបករណ៍បុរាណនៅតំបន់អភិរក្សបឹងត្រពាំងក្រម មានការចូលរួមយ៉ាងច្រើនកុះករពីភ្ញៀវទេសចរ
Lancang-Mekong Voices Youth Symphony Erhu performance: Horse Racing
យោបល់ទាំងអស់ (0)