សង្គមពណ៌ខ្មៅ
· 2020-05-20
រឿងរ៉ាវដ៏គួរឲ្យខ្លាចនៅពីជុំវិញកូនតុក្កតាក្រមុំជប៉ុនមួយនេះដែលមានដុះសក់វែងដូចជាមនុស្ស
20164
រឿងរ៉ាវអំពីតុក្កតាកូនក្រមុំស្រី ដែលត្រូវបានគេហៅថា "តុក្កតាកូនក្រមុំ អូគីគូ" ( Okiku Doll ) ។
ដេីមកំណេីតនៃរឿងនេះ បានចាប់ផ្តេីមនាក្នុងឆ្នាំ ១៩១៨ មានយុវជនវ័យ ១៧ឆ្នាំម្នាក់ ដែលមានឈ្នោះថា Eikichi Suzuki បានទិញកូនក្រមុំតុក្កតាមួយសំរាប់ឲប្អូនស្រីតូចរបស់គាត់ឈ្នោះ Okiku ដែលប្អូនស្រីរបស់គាត់មានអាយុ ២ឆ្នាំគត់។
គាត់បានទិញតុក្កតាកូនក្រមុំមួយនេះនៅលេីកោះហូកៃដូក្នុងការតាំងពិព័រណ៍មួយនៅទីនោះ ដេីម្បីទិញទុកជាវត្ថុអនុស្សាវរីយ៍។ តុក្កតាកូនក្រមុំនោះមានកម្ពស់ប្រហែលជា ៤០ ស.ម នឹងមានបំពាក់ជាឈុតបូរាណជប៉ុនគីម៉ូណូ។ ភ្នែករបស់វាទាំងគូរ គឺបានធ្វេីឡេីងពីកែវគុជពណ៌ខ្មៅគ្រិប បូករួមជាមួួយនឹងផ្ទៃមុខពណ៌សស្លេក តែមេីលទៅមានជីវិតជីវ៉ា ឯចំណែកសក់វិញ គឺមានពណ៌ខ្មៅកាត់ទុកប្រវែងត្រឹមស្មាជាលក្ខណៈម៉ូតសក់ប្រពៃណីរបស់ជប៉ុន។
Eikichi បន្ទាប់ពីបានឃេីញតុក្កតាកូនក្រមុំនោះភ្លាម នឹកនៅក្នុងចិត្តថា ប្អូនស្រីសំណព្វរបស់គាត់ មុខជាពេញចិត្តនឹងវាមិនខានទេ ទេីបបានជាគាត់សំរេចទិញតុក្កតានោះដោយមិនស្ទាក់ស្ទេីរ។
គីឺពិតជាដូចជាអ្វីដែលបានគិតទុកមែន បន្ទាប់ពីបានឃេីញតុក្កតាកូនក្រមុំនេះភ្លាម ប្អូនស្រីរបស់គាត់ពិតជារីករាយនឹងពេញចិត្តចំំពោះអំណោយដែលបងប្រុសរបស់នាងបានផ្តល់ឲនាង។ ចាប់តាំងពីពេលនោះ Okiku តែងតែលេងជាមួយតុក្កតាកូនក្រមុំមួយនេះ សឹងតែគ្រប់ពេលវេលា ដល់ថ្នាក់យកឈ្នោះខ្លួនឯងដាក់ឲតុក្កតាកូនក្រមុំនេះទៀតផង។
Okiku ហេីយនឹងតុក្កតាកូនក្រមុំ Okiku របស់នាងគឺតែងតែនៅជាមួយគ្នាគ្រប់ពេល ទៅណាម្តងៗ Okiku តែងយកតុក្កតាកូនក្រមុំនោះទៅជាមួយ មិនដែលឃ្លាតពីគ្នាមួយថ្ងៃណាសោះហេីយ រហូតដល់មានពេលមួយ នៅក្នុងឆ្នាំបន្ទាប់ Okiku ក៏បានធ្លាក់ខ្លួនឈឺជាទម្ងន់។
ជាអកុសលមិនយូរប៉ុន្មាន នាងក៏ត្រូវបានស្លាប់ដោយជំងឺគ្រុនផ្តាសាយធំមួយប្រភេទ។ ក្រុមគ្រួសាររបស់នាងក៏បានយកតុក្កតាកូនក្រមុំសំណប់ចិត្តរបស់នាង យកទៅដាក់រៀបចំនៅក្នុងអាសនៈ ដេីម្បីជាការកាន់ទុក្ខនឹងដូចជាការរំលឹកទៅដល់វិញ្ញាណក្ខន្ធរបស់នាង។
បន្ទាប់ពីពិធីបុណ្យសពរបស់ Okiku បានកន្លងទៅមិនយូរជាប៉ុន្មាន ក្រោយពីយកតុក្កតាកូនក្រមុំនោះយកទៅដាក់នៅក្នុងកន្លែងអាសនៈ ខាងក្រុមគ្រួសារក៏បាននាំគ្នាចាប់អារម្មណ៍ទៅលេីរឿងដ៏ចំលែកមួយដែលបានកេីតឡេីង។
គឺរឿងសក់របស់តុក្កតាកូនក្រមុំនោះ ដោយសារតែដេីមឡេីយសក់របស់កូនតុក្កតានោះ ប្រវែងដេីមរបស់វាគឺនៅត្រឹមស្មា តែពីមួយថ្ងៃទៅមួយថ្ងៃសក់របស់កូនតុក្កតានោះតែងតែដុះវែងជាលំដាប់យ៉ាងគួរឲចម្លែក យូរៗទៅសក់កូនតុក្កតានោះក៏បានដុះវែងរហូតមកដល់ត្រឹមជង្គង់របស់វា រឿងនេះបានធ្វេីឲខាងក្រុមគ្រួសារគិតថា ព្រលឹងរបស់ Okiku ប្រហែលជាមកសណ្ធិតនៅក្នុងកូនតុក្កតានេះហេីយ ព្រោះថាទោះបីជាសក់របស់កូនតុក្កតានោះត្រូវគេកាត់តំរឹមខ្លីឲដូចដេីមក៏ដោយ តែវានៅតែដុះមកវិញ ហេីយតែងតែដុះវែងមកឈប់ត្រឹមប្រវែងក្បាលជង្គង់ ។
នៅក្នុងឆ្នាំ ១៩៣៨ គ្រួសារត្រកូន Suzuki ក៏ត្រូវផ្លាស់ប្តូរទីលំនៅទៅកាន់ Sakhalin ក៏ប៉ុន្តែពួកគេមិនទុកចិត្តនឹងយកតុក្កតាកូនក្រមុំនោះទៅជាមួយនោះទេ ហេតុផលមកពីពួកគេជឿរថាព្រលឹងកូនស្រីរបស់ពួកគេគឺនៅក្នុងតុក្កតាកូនក្រមុំមួយនេះ ហេីយពួកគេក៏មិនដាច់ចិត្តនឹងបោះបង់វាចោលដែរ ទេីបពួកគេក៏បានសំរេចចិត្តយកតុក្កតាកូនក្រមុំនេះយកទៅផ្ញេីរនឹងវិហារ Mannenji នៅក្នុងក្រុង lwamizawa ប្រទេសជប៉ុន
ខាងក្រុមគ្រួសារក៏បានធ្វេីការពន្យល់អំពីភាពមិនប្រក្រតីរបស់កូនតុក្កតានេះ ទៅកាន់បូជាចារ្យនៅក្នុងវិហារនោះ ដោយមិនបានរាលរេគិតច្រេីន ពួកគេក៏បានយល់ព្រមទទួលយកកូនតុក្កតានោះមកទុកនៅក្នុងវិហារ ហេីយមិនយូរប៉ុន្មាន ពួកគេក៏បានឃេីញយ៉ាងផ្ទាល់ភ្នែកអំពីរឿងសក់របស់កូនក្រមុំតុក្កតានោះ ថាពិតជាដូចពាក្យរបស់ក្រុមគ្រួសារនោះនិយាយមិនខុស់មែន ហេីយការកាត់តំរឹមសក់របស់តុក្កតាកូនក្រមុំ ត្រូវបានចាត់ទុកជាទម្លាប់ដែលត្រូវតែធ្វេីចាប្រចាំនៅក្នុងវិហារ ហេីយមិនយូរប៉ុន្មានតុក្កតាកូនក្រមុំនោះ ត្រូវបានមនុស្សគ្រប់គ្នានៅក្នុងវិហារគោរពនឹងស្រលាញ់។
រហូតមកទល់ពេលនេះ តុក្កតាកូនក្រមុំនោះនៅតែរក្សាទុកក្នុងវិហារ Mannenji ដដែល។ ដោយដាក់តាំងវានៅក្នុងប្រអប់ធ្វេីពីឈេីវែងមួយ រីឯសក់ក៏នៅតែបន្តដុះវែង មិនថាត្រូវបានគេកាត់តំរឹមប៉ុន្មានដងក៏ដោយ។
តុក្កតាកូនក្រមុំ Okiku ត្រូវបានព្រលឹងសណ្ធិតមួយនេះមានភាពល្បីល្បាញ ត្រូវបានគេស្គាល់ច្រេីននៅជុំវិញប្រទេសជប៉ុន ។ ដល់ថ្នាក់មានជាសៀវភៅរឿងសរសេរអំពីតុក្កតាកូនក្រមុំនេះ នឹងមានផលិតចេញជាខ្សែរភាគយន្ត ជាច្រេីនថែមទៀតផង ។
ការដុះសក់វែងរបស់កូនក្រមុំតុក្កតា Okiku គឺនៅតែមិនមានអ្នកណាអាចធ្វេីការពន្យល់បាននៅឡេីយទេអំពីរឿងនេះ ។ តេីវាពិតជារឿងពិត រឺមួយគ្រាន់តែជារឿងប្រឌិត ?
មានមនុស្សបានយកសក់របស់តុក្កតា Okiku ដែលបានកាត់នោះយកទៅពិនិត្យ Dna រកឃេីញថាសក់របស់តុក្កតាកូនក្រមុំ Okiku នោះគឺជាសក់របស់មនុស្សពិត ទោះបីជាយ៉ាងណាក៏ដោយនៅតែគ្មានអ្នកណាអាចមានចម្លេីយចំពោះរឿងសក់ដែលដុះវែងមួយនេះបាន មិនដឹងថាវាពិតជាមានព្រលឹងខ្មោចមកសណ្ធិត រឺមួយបែបណានោះទេ។
បេីសិនជាអ្នកបានទៅលេងប្រទេសជប៉ុន អ្នកក៏អាចចូលទៅមេីលផ្ទាល់តុក្កតាកូនក្រមុំ Okiku បានដែលមានដាក់បង្ហាញនៅក្នុងវិហារនោះ ។
<<< បេីសិនជាមានកំហុសខុសឆ្គងក្នុងការសរសេរពាក្យ រឺខុសអក្ខរាវិរុទ្ធដោយប្រការណាមួយ សូមអធ្យាស្រ័យទុកជាមុនផង >>>
បកប្រែដោយ ៖ poopenny
@សង្គមពណ៌ខ្មៅ
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
មកទស្សនាកំរងវីដេអូទាំង១០ដែលមនុស្សបានថតជាប់វិញ្ញាណខ្មោចនៅប្រទេសជប៉ុន
ក្មេងស្រីចិត្តក្លាហានម្នាក់ដែលបានខំប្រឹងវៃបកទៅកាន់មនុស្សរោគចិត្តម្នាក់ដែលបានលួចតាមនាងមកដល់ផ្ទះរួចគេក៏បានបញ្ចេញសកម្មភាពទៅលេីក្មេងស្រីនោះ តែសំណាងល្អមិនបានសំរេច
បទចម្រៀងមរណៈដែលធ្វើឲ្យអ្នកដែលបានស្តាប់នឹកចង់ធ្វើអត្តឃាតសម្លាប់ខ្លួន
វិដេអូចម្លែកនឹងគួរឲ្យខ្លាចនៅលេី Internet
ការណែនាំពិសេស
ស្ត្រីឆ្នាំទាំង ៣ ទ្រាំឆ្លងឱ្យផុតឆ្នាំនេះ បន្ទាប់ពីឆ្នាំក្រោយទៅ រួចផុតពីរណ្ដៅទុក្ខ លែងលំបាក ខ្វះខាតទៀតហើយ
អ្នកឆ្នាំទាំង ៣ ជាមនុស្សមានចិត្តគំនិតល្អ សុទិដ្ឋិនិយម ទាក់ទាញលាភសំណាងបានកាន់តែខ្ពស់
សញ្ញាទាំង ៤ បង្ហាញច្បាស់ៗថា អ្នកជាមនុស្សឆ្លាត ឈ្លាសវៃ មានបញ្ញាខ្ពស់
អត្ថបទពិសេស ទុកសម្រាប់អប់រំកូនប្រុសស្រី ដែលឪពុកម្ដាយគ្រប់រូបគួរតែដឹង
យោបល់ទាំងអស់ (0)