Sabay
· 2020-05-18
Briggs៖ Mike Tyson វៃមិនដកដៃឡើយ បើខ្ញុំវៃជាមួយគាត់ប្រាកដបាក់ឆ្អឹងជំនី
#កីឡា# #ប្រដាល់អន្តរជាតិ# #Mike Tyson # #Shannon Briggs #
2555
Shannon Briggs អតីតកីឡាករប្រដាល់ល្បីឈ្មោះអាមេរិក បានបង្ហើបថាលោកសឹងតែចុះកុងត្រាប្រកួតសប្បុរសធម៌ជាមួយ Mike Tyson ទៅហើយ ប៉ុន្តែត្រូវដកចិត្តវិញ ក្រោយពិចារណាល្អិតល្អន់។ Tyson គ្រោងនឹងត្រលប់ចូលសង្វៀនវិញ នៅវ័យជាង៥០ឆ្នាំនេះ ដើម្បីចូលរួមក្នុងការប្រកួតសប្បុរសធម៌មួយនាពេលខាងមុខ។ បច្ចុប្បន្ននេះ លោកកំពុងតែស្វែងរកដៃគូប្រកួត ហើយប្រភពជាច្រើនបានចុះផ្សាយថាអាចនឹងប៉ះជាមួយ Evander Holyfield ដែលជាដៃគូចាស់។
ដោយឡែកនៅពេលនេះ Shannon Briggs ក៏បាននិយាយថាលោកក៏ត្រូវបានគេទាក់ទងដើម្បីប្រកួតជាមួយ Tyson ផងដែរកាលពីពេលកន្លងទៅ។ ការប្រកួតសប្បុរសធម៌នោះ នឹងធ្វើឡើងដើម្បីស្វែងរកប្រាក់ជួយដល់អ្នកខ្វះខាតជាច្រើននៅលើលោកនេះ។ Briggs បានបន្ថែមថាលោកបានដកខ្លួនវិញ ក្រោយពីគិតពិចារណាល្អិតល្អន់មក។
ការដកខ្លួននេះ ក៏ព្រោះតែលោកដឹងថាអ្នកប្រដាល់ Iron Mike នៅតែមានកម្លាំងនិងរហ័សដដែល។ អ្វីដែលកាន់តែពិបាកទៀតនោះ គឺចិត្តគំនិតរបស់គេតែម្ដង ឱ្យតែបានវៃហើយគឺមិនដកដៃឡើយ។ ដូច្នេះ ឆ្អឹងជំងឺនឹងខ្ទេចមិនខាន បើប្រកួតមែននោះ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
កូរ៉េខាងត្បូងនឹងបញ្ជូនពេទ្យទាហានទៅកាន់មន្ទីរពេទ្យ ក្នុងពេលមានការតវ៉ារបស់គ្រូពេទ្យ
ទិន្នន័យ៖ ការបំភាយពីចំហេះព្រៃនៅប្រេស៊ីល វេណេហ្សុយអេឡា និងបូលីវី ឡើងខ្ពស់បំផុត ក្នុងរយៈពេល ២១ឆ្នាំ
ទំនាក់ទំនងទាំង ៥ កាន់តែជិតស្និទ្ធ នឹងគ្មានថ្ងៃធ្វើឱ្យអ្នកខកចិត្តឡើយ
មន្ទីរពេទ្យបង្អែកប៉ោយប៉ែត បដិសេធចំពោះការផ្សព្វផ្សាយថា «អ្នកផ្ទុកមេរោគអេដស៍មានជាង១០០០នាក់ រត់គេចមិនទទួលសេវាព្យាបាល»
យោបល់ទាំងអស់ (0)