information-gov

· 2020-05-19

ប្រធានក្លឹបប្រដាល់លើកឡើងថា ខាតបង់ចំណូលជាង១ម៉ឺនដុល្លារដោយការបិទទ្វារក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ-១៩

#កីឡា# #ប្រដាល់អន្តរជាតិ# #ប្រធានក្លឹបប្រដាល់លើកឡើងថា# #អំឡុងពេលវិបត្តិជំងឺកូវីដ-១៩#

1261

AKP ភ្នំពេញ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០–

ប្រធានក្លឹបប្រដាល់ខេមបូឌាថបធីម លោក ហ៊ុន ចាន់រាជ បានអះអាងថា អំឡុងពេលវិបត្តិជំងឺកូវីដ-១៩នេះ បានធ្វើឱ្យក្លឹបរបស់លោកបិទទ្វាប្រមាណ២ខែមកហើយ ដែលបានរងផលប៉ះពាល់យ៉ាងខ្លាំងដោយខាតបង់ចំណូលជាង១ម៉ឺនដុល្លារ។

ប្រធានក្លឹបរូបនេះបន្ថែម ថា ដោយសាតែក្លឹបបានបិទទ្វារនេះទើបខាតបងថវិកាចំណូលក្នុងក្លឹបជាង១ម៉ឺនដុល្លារ ដោយសារក្លឹបត្រូវផ្អាកមិនឱ្យភ្ញៀវបរទេសចូលមកហ្វឹកហាត់ និងក្លឹបត្រូវរ៉ាប់រងទាំងស្រុង លើកីឡាករ ពិសេសបាត់បង់ទីផ្សារប្រកួតសម្រាប់ការនាំកីឡាករនៅក្នុងក្លឹបចេញទៅ ប្រកួតនៅក្រៅប្រទេស។

លោកបានបន្ដថា ប្រសិនបើជំងឺនេះបន្តនៅតែអូសបន្លាយ ក្លឹបរបស់លោកនៅតែបន្តបិទទ្វារ នោះក្លឹបប្រដាល់របស់លោកអាចបន្តខាតបងប្រាក់ចំណូលច្រើនម៉ឺនជាងនេះបន្ថែមទៀត ដោយតាមធម្មតាអ្នកហាត់មាន៤០នាក់ ហើយបច្ចុប្បន្នមានត្រឹម២-៣នាក់ប៉ុណ្ណោះ។

សូមបញ្ជាក់ថា ក្លឹបប្រដាល់ខេមបូឌាថបធីម គឺជាក្លឹបមួយនៅក្នុងស្រុកដែលបានបណ្តុះបណ្តាលកីឡាករប្រកួតនៅក្នុងស្រុក និងនាំចេញទៅប្រកួតនៅក្រៅប្រទេស ហើយក្រៅពីការបង្ហាត់បណ្តុះបណ្តាលអ្នកប្រដាល់ ក៏បង្ហាត់អ្នកស្រឡាញ់ដើម្បីសុខភាពផងដែរ៕ដោយ៖ ហេង ណាលីន

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស