Sovaneary
· 2020-05-19
សិល្បៈនៃការផាត់មុខ «ហនុមាន» របស់ Apple Love កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង
#រឿងនិទាន និងប្រលោមលោក# #ឌូ ពុធម៉ូលីតា# #Apple Love# #កម្សាន្ត# #ហនុមាន# #ការផាត់មុខ#
5687
ថ្មីៗនេះនៅលើបណ្ដាញសង្គមកំពុងតែមានការចាប់អារម្មណ៍ទៅលើសិល្បៈនៃការផាត់មុខរូប «ហនុមាន» ដែលជាស្នាដៃរបស់ស្ត្រីខ្មែរម្នាក់ដែលសឹងតែគ្រប់គ្នានឹកស្មានមិនដល់។ ម្ចាស់ស្នាដៃនេះមានឈ្មោះថា ឌូ ពុធម៉ូលីតា ដែលប្រិយមិត្តមួយចំនួនស្គាល់ឈ្មោះហៅក្រៅថា Apple Love ដែលអ្នកនាងបានប្រឡូកលើអាជីពនេះជាង១០ឆ្នាំ ហើយក៏ទទួលបានអាហារូបករណ៍ទៅរៀនជំនាញនេះនៅបរទេសទៀតផង។


បើតាមការបញ្ជាក់របស់អ្នកនាងលើ Facebook ផ្ទាល់ខ្លួន ថា៖ «ហនុមាន ឈ្មោះស្ដេចពានរមួយជាសេនារបស់ព្រះរាម ក្នុងរឿងរាមកេរ្ត៍។ ស្តេចស្វាហនុមាន មានដើមកំនើតពីសាសានា ហិណ្ឌូដែលលនាំចូល នគរហ្វូណនពី ប្រទេសឥណ្ឌា ទាំងពីមុន ស.វទី៥ ម្ល៉េះ។ រូបហនុមាន នៅតាមចំលាក់អង្គរ និង ប្រាសាទផ្សេងជាតឹកតាង ហើយក៏មានឃើញនៅលើរូបសាក់យន្ត័ជា សញ្ញានៃភាពការពារនិងអង់អាច។ ស្តេចស្វាហនុមាន ជាតួអង្គសំខាន់ក្នុងរឿងរាមកេរ្ត៍ ជាមួយ សឹកសង្គ្រាម ដោះលែងនាងសេតា និងភាពស្មោះត្រង់ចំពោះព្រះរាម»។

លើសពីនេះApple Love ក៏បានបន្ថែមថា៖«សំរាប់ការផាត់មុខខាងក្រោមជា ការផាត់មុខមួយលាយបញ្ចូល ស្តង់ដារផាត់មុខបែប special effect ដែលនៅខ្ញុំ រៀន នៅ ទីក្រុង Los angels ហូលីវូដ បូកបញ្ចូលនៅគំនិតច្នៃប្រដិតនិងការស្រមើស្រមៃពីតួអង្គមួយនេះក្នុងបរិយាបទបែបខ្មែរ រយះពេលផាត់ ៧ម៉ោង និងការរៀបចំទុកមុនចំនួន ២ថ្ងៃ។ ការផាត់នេះ ប្រើប្រាស់ឯកសារយោងដែលនាងខ្ញុំស្រាវជ្រាវ ដូចមាន រូបថតខាងក្រោមផ្ចាប់ជាមួយ ក្នុងគំរោង project #100daysofkhmerculture»។


ចំពោះស្នាដៃមួយនេះមហាជនជាច្រើនកំពុងសម្ដែងការស្ញើចសរសើរមិនដាច់ពីមាត់ថាពិតជាពូកែ និងពិតជាមានទេពកោសល្យខ្លាំងណាស់៕
អត្ថបទ៖ ផេង ផលធិតា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
សំណាងន័យថាសាង -(Luck is the result of hard work and preparation)
ស្នេហាមិនមែនជាការបង្ខំ
ប្រើរយៈពេល ៣ថ្ងៃ! ទីបំផុតសមត្ថកិច្ច បំបែកសំណុំរឿងករណីឃាតកម្មប្ដីសម្លាប់ប្រពន្ធ ឃាត់ខ្លួនបុរសជាប្ដីបានហើយ
Lancang-Mekong Voices Youth Symphony Thai Traditional instrumental Performance:Song of Loy Krathong; The Moon Represents My Heart
យោបល់ទាំងអស់ (0)