TNAOT News
· 2020-05-20
ប្រេស៊ីលជួបទុក្ខធ្ងន់ ៖ ២៤ម៉ោង ស្លាប់ជាង១ពាន់នាក់ ដោយសារវីរុសកូវីដ១៩
#COVID-19# #ប្រេស៊ីល# #សុខភាព# #ចំនួនស្លាប់# #ជំងឺ#
13754
ក្រសួងសុខាភិបាលរបស់ប្រទេសប្រេស៊ីល កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ បានប្រកាសថា ប្រទេសនេះមានអ្នកបាត់បង់ជីវិត ១ ១១៩ នាក់ ក្នុងរយៈពេល២៤ម៉ោង ។ នេះជាការបាត់បង់ជីវិតដ៏ច្រើនបំផុតចាប់តាំងពីវីរុសកូវីដ១៩ រាតត្បាត នៅក្នុងប្រទេសប្រេស៊ីល ។
ក្រសួងសុខាភិបាលប្រេស៊ីល បញ្ជាក់ថា ប្រទេសនេះមានអ្នកបាត់បង់ជីវិត សរុបកើនឡើង ១៧ ៩៧១នាក់ ដោយសារកូវីដ១៩ ។ ចំណែកអ្នកឆ្លងថ្មី គិតក្នុងរយ:ពេល២៤ម៉ោង ចំនួន ១៧ ៤០៨នាក់ ធ្វើឲ្យកើនឡើង សរុប ២៧១ ៦២៨ នាក់ ។
អ្នកជំនាញ បានលើកឡើងថា ប្រទេសនេះប្រឈមមុខនឹងស្ថានភាពដ៏អាក្រក់បន្ថែមទៀត រហូតដល់ដើមខែមិថុនា។ រីឯចំនួនអ្នកធ្វើតេស្តរកវីរុស មានចំនួនតិចតួច នៅក្នុងប្រទេសនេះ ។
កាលពីថ្ងៃទី១៨ ខែឧសភា ប្រេស៊ីលបានហក់ពីលំដាប់លេខ៦ មកលេខរៀងទី៣ នៃប្រទេសរងគ្រោះធ្ងន់ធ្ងរបំផុត នៅលើពិភពលោក ដោយសារការឆ្លងរាតត្បាតពីវីរុសកូវីដ១៩ ។
អាមេរិក ជាប្រទេសមានអ្នកឆ្លងកូវីដ១៩ច្រើនបំផុត ដោយមានអ្នកឆ្លង ជាង ១,៥ លាននាក់ ក្នុងនោះបាត់បង់ជីវិត ៩២ ០៩៨ នាក់ និងជាសះស្បើយ ២៩៤ ៧៤១នាក់ ផងដែរ។ រុស្ស៊ី ជាប្រទេសរងគ្រោះធ្ងន់ធ្ងរលំដាប់ទី២ មានអ្នកឆ្លង សរុប ២៩៩ ៩៤១ នាក់ ក្នុងនោះបាត់បង់ជីវិត ២៨៣៧នាក់ និង៧៦ ១៣០នាក់បានជាសះស្បើយ ។
គួរបញ្ជាក់ថា ជំងឺកូរ៉ូណាវីរុសប្រភេទថ្មី ឬកូវីដ១៩ (COVID-19) បានផ្ទុះឡើងដំបូងគេ នៅក្នុងអំឡុងខែធ្នូ ឆ្នាំ២០១៩ ស្ថិតក្នុងទីក្រុងវូហាន ខេត្តហ៊ូប៉ី នាភាគកណ្តាល ប្រទេសចិន ។ វីរុសនេះបានឆ្លងរាតត្បាតពាសពេញពិភពលោក ដោយរាលដាលនៅលើដែនដី និងប្រទេស សរុប២២៩ ។ ជំងឺនេះបានឆ្លងទៅលើមនុស្សសរុបជាង៤,៨លាននាក់ នៅទូទាំងពិភពលោក ។ វីរុសនេះនៅមិនទាន់រកឃើញថ្នាំព្យាបាលជាក់លាក់នៅឡើយទេ ៕ ប្រែសម្រួលដោយ៖ thach yat
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
មនុស្ស៥នាក់ ត្រូវបានចាប់ខ្លួនពីបទបាញ់ប្រហារនៅទីក្រុង Philadelphia អំឡុងពិធីបុណ្យមូស្លីម
ស្រណោះណាស់! ស្ត្រីម្នាក់ដេកលើអង្រឹងសុខៗត្រូវឃ្មុំទិចរហូតដល់បាត់បង់ជីវិត នៅខេត្តមណ្ឌលគិរី
មកស្គាល់ពីប្រទេសទាំងនេះ ដែលមិនមាន រដ្ឋធម្មនុញ្ញផ្លូវការ
ក្នុងផ្ទះបើមានទម្លាប់ទាំង ៣ នេះកើតឡើង ច្បាស់ណាស់ថា គ្រួសារមួយនេះនឹងធ្លាក់ចុះដុនដាប រើខ្លួនពីភាពក្រីក្រមិនកើតឡើង
យោបល់ទាំងអស់ (0)