TNAOT News
· 2020-05-20
ជិត ៤០ថ្ងៃហើយ ដែលកម្ពុជាគ្មានករណីឆ្លងមេរោគកូវីដ១៩
#COVID-19# #ជំងឺឆ្លង# #ក្រសួងសុខាភិបាល# #សុខភាព# #ជំងឺ#
9316
ភ្នំពេញ៖ ចំនួន ៣៩ថ្ងៃជាប់ៗគ្នាហើយ ដែលព្រះរាជាណាចក្រកម្ពុជា បន្តគ្មានករណីឆ្លងជំងឺកូវីដ១៩ ក្រោយព្យាបាលអ្នកជំងឺទាំង ១២២នាក់ជាអស់។ នេះតាមរបាយការណ៍នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC ចេញនាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០។
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានបញ្ជាក់ថា រហូតដល់ម៉ោង ១០:០០នាទីព្រឹក ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០នេះ កម្ពុជាពុំរកឃើញករណីជំងឺកូវីដ១៩ថ្មីទេ។ ពិតមែនតែពុំរកឃើញករណីថ្មីក៏ដោយ ក្រសួងសុខាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វើអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបើមិនចាំបាច់ ព្រោះប្រទេសជិតខាងយើង និងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡើយ ។
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ក៏បានអំពាវនាវត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌ ពិធីជប់លៀង ការចាក់ធុងបាសរាំ។ ល។ ហើយត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា។ ល។
គួរបញ្ជាក់ថា ក្រោយពីរកឃើញករណីជំងឺកូវីដ១៩ ដំបូងបំផុតនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ គិតមកត្រឹមពេលនេះ កម្ពុជាបានធ្វើតេស្តរកវីរុសកូវីដ១៩ ចំនួន ១៥.៥៧២ ស្មើនឹង ៩៥៨នាក់ក្នុង ១លាននាក់៕ ដោយ៖ តារា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
កូនពៅក្បាលរឹង! រឿងហ្នឹងទទួលស្គាល់ថា វាជាការពិត
អតីតភរិយា នាយ តាក់ស៊ី ចេញបកស្រាយ ក្រោយមានអ្នកថានាងមិនទៅសួរសុខទុក្ខស្វាមី
អហោសិកម្មឱ្យគេទៅ! មនុស្សដែលធ្វើមិនល្អដាក់អ្នក ផលកម្មដែលគេសាងទាំងប៉ុន្មាន គង់តែវិលរកគេវិញ យើងមិនបាច់ដាក់បណ្ដាសាគេទេ
កូរ៉េខាងត្បូងនឹងបញ្ជូនពេទ្យទាហានទៅកាន់មន្ទីរពេទ្យ ក្នុងពេលមានការតវ៉ារបស់គ្រូពេទ្យ
យោបល់ទាំងអស់ (0)