TNAOT News
· 2020-05-20
អាមេរិក ព្រមានទាហានជើងទឹកអ៊ីរ៉ង់ មិនឲ្យចូលជិតនាវាចម្បាំងរបស់ខ្លួន
#នាវាចម្បាំង# #អ៊ីរ៉ង់# #សង្គម# #អាមេរិក# #ទាហានជើងទឹក# #នយោបាយជាតិ#
3664
កងនាវាចម្បាំងអាមេរិក បានព្រមានដល់ទាហានជើងទឹករបស់អ៊ីរ៉ង់ មិនឲ្យចូលជិតនាវាចម្បាំងរបស់ខ្លួន នៅក្នុងដែនទឹកអន្ដរជាតិ។
បើយោងតាមសារព័ត៌មាន lMN ដកស្រង់ប្រភពពីទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បានឲ្យដឹងថា កងទ័ពអាមេរិក បានព្រមានដល់ទាហានជើងទឹករបស់អ៊ីរ៉ង់ ដែលបើកនាវាដេញតាមនាវាចម្បាំរបស់អាមេរិក ត្រូវតែនៅឲ្យឆ្ងាយពីនាវារបស់ខ្លួន យ៉ាងតិចមានចម្ងាយ១០០ម៉ែត្រ។ អាមេរិកបានចាត់ទុកថា នេះជាការគំរាមកំហែងដល់សន្ដិសុខរបស់កងកម្លាំងរបស់ខ្លួន។
ប្រភពព័ត៌មានដដែល បានបន្ដថា កងទ័ពជើងទឹករបស់អាមេរិក បានព្រមានដល់ទាហានជើងទឹករបស់អ៊ីរ៉ង់ នៅលើដែនទឹកអន្ដរជាតិ ត្រូវនៅឲ្យឆ្ងាយ ពីនាវាចម្បាំងអាមេរិក យ៉ាងតិចមានចម្ងា១០០ម៉ែត្រ ជាពិសេស នៅច្រកសមុទ្រ Hormuz ។ ការព្រមាននេះបានកើតឡើង ក្រោយពេលនាវាចម្បាំងអាមេរិក បានធ្វើនាវាចរណ៍ នៅលើដែនទឹកអន្ដរជាតិ ខណ:ទាហានជើងទឹករបស់អ៊ីរ៉ង់ ចូលទៅជិតនាវារបស់អាមេរិក។
មន្រ្ដីយោធាអាមេរិកម្នាក់ បានថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា ការព្រមានជាថ្មីនេះ មិនមែនជាការផ្លាស់ប្ដូរនូវគោលនយោបាយនោះឡើយ។ ប៉ុន្ដែកងទ័ពអាមេរិក នៅតែគិតចំពោះសត្រូវរបស់ខ្លួនដដែល។ ការព្រមាននេះបានកើតឡើង ក្រោយពេលលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បញ្ជាឲ្យកងទ័ពជើងទឹករបស់អាមេរិក បាញ់ទៅលើនាវាណាមួយរបស់អ៊ីរ៉ង់ ចូលទៅជិតនឹងនាវាចម្បាំងរបស់អាមេរិក។
កងនាវាចម្បាំងអាមេរិក និងទាហានជើងទឹករបស់អ៊ីរ៉ង់ តែងតែមានការប៉ះទង្គិចគ្នា 0ជាញឹកញាប់ ក្រោយពេលប្រទេសមហាអំណាចពិភពលោក និង អ៊ីរ៉ង់ មានភាពតានតឹងដាក់គ្នានោះមក៕ ប្រែសម្រួលដោយ Nuon
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
លោក Trump រិះគន់ខ្លាំងៗចៅក្រមជំនុំជម្រះក្តីថា បានបង្កជម្លោះ
កំហុសដ៏ធំបំផុត ដែលយើងប្រើមនោសញ្ចេតនាខ្លាំងពេកនៅក្នុងរឿងស្នេហា ដោយមិនប្រើខួរក្បាលមកគិតពិចារណាឱ្យបានល្អ
មនុស្ស ៣ ប្រភេទនេះ មិនងាយបង្ហោះអ្វីផ្ដេសផ្ដាសលើបណ្ដាញសង្គមនោះឡើយ
មនុស្សដែលមានគុណសម្បត្តិទាំង ៣ នេះ ថ្ងៃមុខជីវិតប្រាកដជាជោគជ័យមានបាន មិនបាច់ភ័យខ្លាចក្រនោះឡើយ
យោបល់ទាំងអស់ (0)