TNAOT News
· 2020-05-20
អាមេរិក ដាក់ទណ្ឌកម្មក្រុមហ៊ុនចិន ដោយចោទប្រកាន់ជាប់ពាក់ព័ន្ធរកស៊ីជាមួយអ៊ីរ៉ង់
#ទណ្ឌកម្ម# #វេណេហ្ស៊ុយអេឡា# #អ៊ីរ៉ង់# #សង្គម# #អាមេរិក# #ចិន# #នយោបាយជាតិ#
1486
ក្រសួងហិរញ្ញវត្ថុអាមេរិក បានដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនចិន ដែលអាមេរិកចោទថា បានធ្វើជាតំណាងឲ្យក្រុមហ៊ុនអាកាសចរណ៍អ៊ីរ៉ង់ និងដឹកជញ្ជូនអាវុធទៅឲ្យទាហានអ៊ីរ៉ង់ ថែមទៀតផង។
ក្រសួងហិរញ្ញវត្ថុអាមេរិក បានប្រកាសថា ក្រុមហ៊ុន Shanghai Saint Logistics Limited បានធ្វើសកម្មភាព ដូចជា ក្រុមហ៊ុន សាខារបស់អាកាសចរណ៍អ៊ីរ៉ង់ Hahan Air ដែលមានទីតាំង នៅក្នុងប្រទេសចិន បានផ្តល់សេវាកម្ម ហិរញ្ញវត្ថុដល់ក្រុមហ៊ុនអ៊ីរ៉ង់។ នេះជាក្រុមហ៊ុនទី៧ហើយ ដែលក្រសួងហិរញ្ញវត្ថុអាមេរិក បានដាក់ទណ្ឌកម្ម ពាក់ព័ន្ធជាមួយក្រុមហ៊ុន Mahan Air ។
ក្រុមហ៊ុនអាកាសចរណ៍ Hahan Air កំពុងតែហោះហើរ រវាងអ៊ីរ៉ង់ និងវេណេហ្ស៊ុយអេឡា ជួយដល់រដ្ឋាភិបាលរបស់ប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ ដឹកក្រុមអ្នកឯកទេសវិស័យឧស្សាហកម្មប្រេង ទៅជួយដល់ វេណេហ្ស៊ុយអេឡា ដើម្បីជួយឲ្យដំណើរការរោងចក្រប្រេងឡើងវិញ។
ក្រសួងហិញ្ញាវត្ថុអាមេរិក បានបញ្ជាក់ថា រាល់សកម្មភាពគាំទ្ររដ្ឋាភិបាលវេណេហ្ស៊ុយអេឡា នៅក្នុងដំណើរការផលិតប្រេងឡើងវិញ គឺជារឿងខុសច្បាប់។ ដោយឡែកវេណេហ្ស៊ុយអេឡា កំពុងតែទទួលរងទណ្ឌកម្មរបស់អាមេរិក ទើបធ្វើឲ្យប្រទេសនេះ ប្រឈមនឹងវិបត្ដិសេដ្ឋកិច្ចយ៉ាងខ្លាំង ស្របពេលមានការរីករាតត្បាតពីកូវីដ១៩៕ ប្រែសម្រួលដោយ៖ MEO
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ចំណេះដឹងពិតប្រាកដ ប្រៀបដូចនឹងទឹកហ្វឺត
អ.ន.ក. ក្រុងសំរោង ប្រគល់ថវិកាធានារ៉ាប់រងសង្គម ជូនគ្រួសារសពអតីតយុទ្ធជន ១២គ្រួសារ
កម្ពុជា និងចិន ជួបពិភាក្សា និងផ្លាស់ប្តូរទស្សនៈពាក់ព័ន្ធស្ថានការណ៍ ក្នុងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា
[ភាគទី 25] ហុងសិន៖ ស្មារតីដ៏អស្ចារ្យក្នុងចំណោមអណ្តាតភ្លើងសង្គ្រាមនៅគុយលីន
យោបល់ទាំងអស់ (0)