
TNAOT News
· 2020-05-20
ក្រសួងសុខាភិបាលណែនាំអភិបាលរាជធានីខេត្តអនុវត្តវិធានការការពាររលកទី២ នៃការចម្លងវីរុសកូវីដ១៩
#ការចម្លង# #COVID-19# #ក្រសួងសុខាភិបាល# #សុខភាព# #ជំងឺ#
3406
ភ្នំពេញ៖ ក្នុងនាមជាប្រធានគណៈកម្មាការអន្តរក្រសួងដើម្បីប្រយុទ្ធជំងឺកូវីដ១៩ ក្រសួងសុខាភិបាលបានណែនាំដល់អាជ្ញាធរថ្នាក់ក្រោមជាតិ និងប្រជាពលរដ្ឋកម្ពុជាទាំងអស់ បន្តចូលរួមការពារហានិភ័យនៃការចម្លងកូវីដ១៩ និងកាត់បន្ថយផលប៉ះពាល់លើសេដ្ឋកិច្ច និងសង្គមដោយអនុវត្តតាមគោលការណ៍សំខាន់ៗចំនួន៦។ នេះបើតាមលិខិតរបស់លោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង ផ្ញើជូនអភិបាលរាជធានីខេត្តទាំងអស់ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០នេះ។
គោលការណ៍ណែនាំសំខាន់ៗទាំង៦ មានដូចខាងក្រោម
ទី១ បន្តធ្វើឲ្យសកម្មនូវដំណើរការប្រយុទ្ធនឹងជំងឺកូវីដ១៩
ទី២ ជំរុញលើកទឹកចិត្តប្រជាជនក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឲ្យមានការយល់ដឹង និងអនុវត្តការផ្លាស់ប្តូរកែប្រែទម្លាប់ និងឥរិយាបទនៃការរស់នៅរបស់ខ្លួនស្របតាមរបត់នៃការរស់នៅ “សកម្មភាពធម្មតាតាមបែបគន្លងថ្មី ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ១៩”។
ទី៣ ហាមឃាត់មិនឲ្យជួបជុំ ឬរៀបពិធីណាមួយដែលមានអ្នកចូលរួមកុះករ។
ទី៤ ត្រូវតាមដាន និងត្រួតពិនិត្យតាមភោជនីយដ្ឋានព្រមទាំងកន្លែងលក់ដូរនានា ដើម្បីឲ្យម្ចាស់ហាងទាំងអស់នោះ បន្តអនុវត្តវិធានការការពារការចម្លងកូវីដ១៩។
ទី៥ ជំរុញប្រជាពលរដ្ឋមកពីក្រៅប្រទេសដែលមិនបានពិនិត្យសុខភាព ឲ្យធ្វើចត្តាឡីស័ក ១៤ថ្ងៃ។
និងទី ៦ ចុះពិនិត្យស្ថានភាពនៅកន្លែងស្នាក់នៅ របស់អ្នកចត្តាឡីស័កនៅតាមផ្ទះ ដែលបញ្ជូនមកពីមណ្ឌលពិនិត្យសុខភាពខេត្ត និងមណ្ឌលសុខភាព ឬ មន្ទីរពេទ្យបង្អែក និងរៀបចំចាត់ចែងការងារបន្ត ឲ្យបានហ្មត់ចត់ជាទីបំផុត៕ ដោយ៖ ប៊ុនធឿន
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បំភ្លឺជុំវិញករណីបង្កៃគ្រាប់បែកមុខហាង
សន្និសីទថ្នាក់រដ្ឋមន្ត្រីស្តីពីការសន្ទនាអរិយធម៌ទូទាំងពិភពលោកនឹងប្រារព្ធនៅទីក្រុងប៉េកាំងចាប់ពីថ្ងៃទី 10 ដល់ថ្ងៃទី 11 ខែកក្កដា
លក្ខណៈ៤យ៉ាងរបស់មនុស្សមានបុគ្គលិកលក្ខណៈល្អ បើអ្នកទំនាក់ទំនងជាមួយកាន់តែច្រើន ទទួលបានអត្ថប្រយោជន៍កាន់តែច្រើន
កម្ពុជា នឹងធ្វើម្ចាស់ផ្ទះកិច្ចប្រជុំលើកទី៦ នៃសហគ្រិនប្រទេសនិយាយភាសាបារាំង
យោបល់ទាំងអស់ (0)