SaroeunPheara
· 2020-05-20
ផ្លូវការ! លោក Martinez បានបន្តកុងត្រាជាមួយក្រុមជម្រើសជាតិបែលហ្ស៊ិកដល់ឆ្នាំ២០២២
#បែលហ្ស៊ិក# #កីឡា# #ក្រុមជម្រើសជាតិ# #បាល់ទាត់អន្តរជាតិ# #លោក Martinez#
2624
សហព័ន្ធកីឡាបាល់ទាត់បែលហ្ស៊ិកបានប្រកាសជាផ្លូវការថា លោក Roberto Martinez បានយល់ព្រមចុះកុងត្រាថ្មីដើម្បីបន្តធ្វើជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិបែលហ្ស៊ិករហូតដល់ឆ្នាំ២០២២។

លោក Martinez ត្រូវបានសហព័ន្ធបាល់ទាត់បែលហ្ស៊ិកតែងតាំងឱ្យធ្វើជាគ្រូបង្វឹកដំបូងនៅក្នុងឆ្នាំ២០១៦ ហើយកិច្ចសន្យាថ្មីរបស់គាត់ដែលមានសុពលភាពរហូតដល់ឆ្នាំ២០២២ នេះបានសបញ្ជាក់ថាលោកនឹងបន្តមានតួនាទីដឹកនាំក្រុមជម្រើសជាតិបែលហ្ស៊ិកនៅក្នុងព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ២០២២ នៅប្រទេសកាតា។ សហព័ន្ធបាល់ទាត់បែលហ្ស៊ិកគ្រោងនឹងធ្វើសន្និសីទសារព័ត៌មានជាមួយ លោក Martinez នៅថ្ងៃពុធ ដើម្បីពិភាក្សាលើកិច្ចសន្យាថ្មីរបស់គាត់។

គួរឱ្យដឹងដែរថា ក្នុងព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ២០១៨ នៅឯប្រទេសរុស្សី គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះបានដឹកនាំក្រុមជម្រើសជាតិបែលហ្ស៊ិកទទួលបានចំណាត់ថ្នាក់លេខ៣ បន្ទាប់ពីយកឈ្នះក្រុមជម្រើសជាតិអង់គ្លេសក្នុងលទ្ធផល ២-០៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ livescore
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីបង្ខាំងមនុស្សដោយខុសច្បាប់ និងជំរិតទារប្រាក់
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លុបចោលបំណុលចំនួន ១លានដុល្លារអាមេរិក សម្រាប់យោធិនជួរមុខ, របួស និងពលី
ក្រុមការងារបច្ចេកទេសនៃក្រុមការងារចំពោះកិច្ច ចុះពិនិត្យ និងវាយតម្លៃជាក់ស្តែងលើជីវភាពពលរដ្ឋ លំនៅឋានពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតពីការឈ្លានពានរបស់ប្រទេសថៃមកលើកម្ពុជា
មេដឹកនាំបក្សប្រឆាំងវេណេស៊ុយអេឡាប្រគល់មេដាយណូបែលសន្តិភាពដល់លោក Trump ដើម្បីជាការដឹងគុណ
យោបល់ទាំងអស់ (0)