ក្រសួងអប់រំពុំទាន់អនុញ្ញាតឲ្យប្រមូលផ្តុំកីឡាករ កីឡាការិនីហាត់ហ្វឹកហ្វឺនឡើយ

TNAOT News 2020-05-20 18:06:35
ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

ភ្នំពេញ៖ ទោះបីជាមានការបើកដំណើរការកន្លែងផ្សេងៗមួយចំនួនក្តី តែក្រសួងអប់រំយុវជន និងកីឡា នៅតែពុំទាន់អនុញ្ញាតឲ្យមានការប្រមូលផ្តុំកីឡាករ កីឡាការិនីហាត់ហ្វឹកហ្វឺនឡើងវិញនៅឡើយទេ។ នេះបើតាមសេចក្តីជូនដំណឺងរបស់ក្រសួងអប់រំនៅរសៀលថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០២០នេះ។ 

ក្រៅពីហាមមិនទាន់ឲ្យមានការហ្វឹកហ្វឺនកីឡា នៅមាន៤ចំណុចផ្សេងទៀត ដែលក្រសួងអប់រំធ្វើការណែនាំ ដល់សហព័ន្ធកីឡាជាតិ និងក្លិបហាត់ប្រាណទាំងអស់ ក្នុងនោះមានទី១ រក្សាគម្លាតសង្គម និងបន្តពង្រឹងវិធានការទប់ស្កាត់ និងប្រឆាំងកូវីដ១៩ ដោយត្រូវចេះកែទម្លាប់ និងឥរិយាបទ នៃការរស់នៅឲ្យស្របតាមធម្មតាតាមបែបគន្លងថ្មី ដូចជាអនាម័យដៃស្អាត ពាក់ម៉ាស់ និងវាស់កំដៅ ដើម្បីរក្សាសុខភាពឲ្យបានប្រសើរ ទី២ ក្រសួងអប់រំពុំទាន់ឲ្យដំណើរការក្លិបហាត់ប្រាណទេ ទី៣ ពុំទាន់អនុញ្ញាតឲ្យមានការប្រគួតលីគ និងទី៤ គឺ ត្រូវរង់ចាំសេចក្តីប្រកាសរបស់រាជរដ្ឋាភិបាល ស្តីពីការអនុញ្ញាតឲ្យដំណើរការប្រក្រតីឡើងវិញ។ 

ទាក់ទិនក្នុងរឿងកូវីដ១៩នេះដែរ នៅថ្ងៃដដែលនេះ ក្រសួងសុខាភិបាលបានបញ្ជាក់ថា ថ្វីត្បិតតែស្ថានភាពកូវីដ១៩ នៅក្នុងប្រទេសកម្ពុជានេះ មិនមានរកឃើញករណីឆ្លងថ្មីជាងមួយខែ អ្នកឈឺបានព្យាបាលជាសះស្បើយ ១០០ភាគរយ និងមិនមានករណីស្លាប់ក៏ពិតមែន ហើយភាគច្រើនលើសលុបសុទ្ធសឹងតែជាករណីនាំចូលពីក្រៅប្រទេស ក៏ប៉ុន្តែកម្ពុជា ត្រូវតែប្រកាន់យកការប្រុងប្រយ័ត្នជាប់ជានិច្ច ចំពោះការប្រឈមទៅនឹងការកើតឡើងនូវរលកទី២ នៃការចម្លងវីរុសកូវីដ១៩ ជាពិសេសការចម្លងនៅក្នុងសហគមន៍ ដែលអាចនឹងធ្វើឱ្យប៉ះពាល់ដល់នយោបាយ សុខភាពសាធារណៈ សេដ្ឋកិច្ច សង្គម និងការរស់នៅប្រចាំថ្ងៃរបស់ប្រជាជនទូទៅ ដែលពិបាកធ្វើការប៉ាន់ស្មាន៕ ដោយ៖ ប៊ុនធឿន  

សេចក្តីប្រកាសចែករំលែកព័ត៌មាន៖

នេះជាអត្ថបទដើមរបស់Tnaot សូមទាក់ទងសុំការអនុញ្ញាតដើម្បីចុះផ្សាយបន្ត។ ប្រសិនបើចុះផ្សាយបន្តដោយគ្មានការអនុញ្ញាត នឹងត្រូវចាត់ទុកថាជាការលួចចម្លងនិងរំលោភកម្មសិទ្ធិបញ្ញា។ សូមទាក់ទងតាមអ៊ីមែលsupport@tnaot.com ឬទូរសព្ទ023922788 ។

ការណែនាំពិសេស

  • ត្រូវសរសេរថា «កខ្វក់» មិនមែន «ក្រខ្វក់» ឬ «កង្វក់» នោះឡើយ

    ថ្មីៗ-ThmeyThmey 5755 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    ត្រូវសរសេរថា «កខ្វក់» មិនមែន «ក្រខ្វក់» ឬ «កង្វក់» នោះឡើយ

    ថ្មីៗ-ThmeyThmey 5755 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    ត្រូវសរសេរថា «កខ្វក់» មិនមែន «ក្រខ្វក់» ឬ «កង្វក់» នោះឡើយ

    ថ្មីៗ-ThmeyThmey 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី
  • Liverpool ត្រៀមចាំត្រងយកកូនក្រុម City មួយរូប ដែលអេះអុញចង់ចែកផ្លូវ

    Knongsrok 17 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    Liverpool ត្រៀមចាំត្រងយកកូនក្រុម City មួយរូប ដែលអេះអុញចង់ចែកផ្លូវ

    Knongsrok 17 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    Liverpool ត្រៀមចាំត្រងយកកូនក្រុម City មួយរូប ដែលអេះអុញចង់ចែកផ្លូវ

    Knongsrok 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី
  • ពន្លាជាតិខ្មែរនៅឌូបៃ ទទួលបានការចាប់អារម្មណ៍ច្រើនពីភ្ញៀវអន្តរជាតិ និងប្រជាជនអារ៉ាប់

    កម្ពុជា ដែនដីសុវណ្ណភូមិ 10695 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    ពន្លាជាតិខ្មែរនៅឌូបៃ ទទួលបានការចាប់អារម្មណ៍ច្រើនពីភ្ញៀវអន្តរជាតិ និងប្រជាជនអារ៉ាប់

    កម្ពុជា ដែនដីសុវណ្ណភូមិ 10695 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    ពន្លាជាតិខ្មែរនៅឌូបៃ ទទួលបានការចាប់អារម្មណ៍ច្រើនពីភ្ញៀវអន្តរជាតិ និងប្រជាជនអារ៉ាប់

    កម្ពុជា ដែនដីសុវណ្ណភូមិ 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី
  • ការផ្សាយពាណិជ្ជកម្មថ្មីរបស់ហុងដាបង្ហាញពីការប្រណាំងដ៏អស្ចារ្យបំផុតឆ្ពោះទៅអនាគត

    Naklork IT 7223 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    ការផ្សាយពាណិជ្ជកម្មថ្មីរបស់ហុងដាបង្ហាញពីការប្រណាំងដ៏អស្ចារ្យបំផុតឆ្ពោះទៅអនាគត

    Naklork IT 7223 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    ការផ្សាយពាណិជ្ជកម្មថ្មីរបស់ហុងដាបង្ហាញពីការប្រណាំងដ៏អស្ចារ្យបំផុតឆ្ពោះទៅអនាគត

    Naklork IT 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី

មិនមានផ្សេងទៀតទេ

ស្កេនQRកូដទាញយក រីករាយនឹងព័ត៌មានដ៏សម្បូរបែប