ស្ត្រីជើងខ្លាំងម្នាក់ បើកឡានទៅបុកឡានមួយទៀតហោះដូចក្នុងរឿង ហើយព្យាយាមរត់គេច ប៉ុន្តែប៉ូលិសស្ទាក់ចាប់បាន

TNAOT News 2020-05-21 16:59:07
ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

ភ្នំពេញ៖ រថយន្តបាឡែនមួយគ្រឿង បានរងការខូចខាតយ៉ាងដំណំ ខណៈដែលបុរសវ័យចំណាស់ម្នាក់បើកបត់ចូលទៅធនាគារ ក៏ត្រូវបានរថយន្តម៉ាកវីហ្គោ មួយគ្រឿងបើកបរដោយខ្វះការប្រុងប្រយ័ត្នមកបុកខ្ទាតឡើងទៅលើចិញ្ចើមផ្លូវ រួចក៏បើករត់គេច ប៉ុន្តែត្រូវបានកម្លាំងមានសម្ថកិច្ចធ្វើការដេញតាមឃាត់បាននៅក្នុងខណ្ឌបឹងកេកង រួចហើយស្ត្រីជាអ្នកបើកបររថយន្តបង្ករត់គេចខ្លួនបាត់ស្រមោល។ ហេតុការណ៍ខាងលើកើតឡើងនៅវេលាម៉ោង ១៖០០នាទីថ្ងៃត្រង់ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ នៅចំណុចផ្លូវព្រះនរោត្តម កែងផ្លូវលេខ១៤៤ ក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បើយោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា រថយន្តបង្កម៉ាក វីហ្គោ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2I-1367 ចំណែកឯរថយន្តរងគ្រោះម៉ាក កាម៉ារីបាឡែន ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល 2A-8081 បើកបរដោយបុរសវ័យចំណាស់ម្នាក់។ មុនពេលកើតហេតុ រថយន្តម៉ាកកាម៉ារីបាឡែន បើកបរក្នុងទិសដៅពីជើងទៅត្បូង ក្នុងបំណងចូលទៅធនាគារ Maybank ក៏ស្រាប់តែមានរថយន្តម៉ាក វីហ្គោ មួយគ្រឿងបើកបរក្នុងល្បឿនលឿនដូចព្យុះ មកបុកពីក្រោយខ្ទាតឡើងលើចិញ្ចើមផ្លូវទៅបុកនឹងដើមឈើមួយដើមទៀត បណ្តាលឲ្យកំពិតរងការខូចខាតយ៉ាងដំណំ។ ក្រោយបង្កហេតុ រថយន្តម៉ាក វីហ្គោ ក៏បានបើករត់គេច លុះទៅដល់ខាងត្បូងវិមានឯករាជ្យ ក៏ត្រូវបានកម្លាំងមានសម្ថកិច្ចដេញតាមចាប់បាន ដោយរថយន្តនេះក៏បានកំពិតខាងមុខរងការខូចខាតយ៉ាងដំណំផងដែរ ចំណែកឯអ្នកបើកបរជាស្រ្តីម្នាក់បានចុះរត់គេចខ្លួនបាត់ស្រមោល។

ក្រោយពេលកើតហេតុ កម្លាំងមានសម្ថកិច្ចក៏បានចុះមកដល់យករថយន្តវីហ្គោ បង្ករនិងរថយន្តម៉ាកកាម៉ារីបាឡែន រងគ្រោះ បញ្ជូនទៅកាន់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីឲ្យម្ចាស់រថយន្តបង្កចូលខ្លួនទៅធ្វើការដោះស្រាយគ្នាតាមនិតិវិធី៕ ដោយ៖ សាម

សេចក្តីប្រកាសចែករំលែកព័ត៌មាន៖

នេះជាអត្ថបទដើមរបស់Tnaot សូមទាក់ទងសុំការអនុញ្ញាតដើម្បីចុះផ្សាយបន្ត។ ប្រសិនបើចុះផ្សាយបន្តដោយគ្មានការអនុញ្ញាត នឹងត្រូវចាត់ទុកថាជាការលួចចម្លងនិងរំលោភកម្មសិទ្ធិបញ្ញា។ សូមទាក់ទងតាមអ៊ីមែលsupport@tnaot.com ឬទូរសព្ទ023922788 ។

ការណែនាំពិសេស

  • ​ពស់មួយប្រភេទ បន្លំខ្លួនយ៉ាងសាហាវមានរូបរាងដូចមែកឈើ ៩៩% ច្រើនរស់នៅក្នុងព្រៃលិចទឹក

    Wow Cambodian 10314 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    ​ពស់មួយប្រភេទ បន្លំខ្លួនយ៉ាងសាហាវមានរូបរាងដូចមែកឈើ ៩៩% ច្រើនរស់នៅក្នុងព្រៃលិចទឹក

    Wow Cambodian 10314 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    ​ពស់មួយប្រភេទ បន្លំខ្លួនយ៉ាងសាហាវមានរូបរាងដូចមែកឈើ ៩៩% ច្រើនរស់នៅក្នុងព្រៃលិចទឹក

    Wow Cambodian 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី
  • Ford F-150 Raptor R មិនទាន់ចូលផលិតកម្មទេ ត្រូវរង់ចាំរហូតដល់ឆ្នាំ ២០២២

    Naklork IT 2751 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    Ford F-150 Raptor R មិនទាន់ចូលផលិតកម្មទេ ត្រូវរង់ចាំរហូតដល់ឆ្នាំ ២០២២

    Naklork IT 2751 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    Ford F-150 Raptor R មិនទាន់ចូលផលិតកម្មទេ ត្រូវរង់ចាំរហូតដល់ឆ្នាំ ២០២២

    Naklork IT 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី
  • Borussia Dortmund ចង់បាន Dean Henderson ខ្ចីជើងនៅខែមករានេះ

    Knongsrok 35 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    Borussia Dortmund ចង់បាន Dean Henderson ខ្ចីជើងនៅខែមករានេះ

    Knongsrok 35 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    Borussia Dortmund ចង់បាន Dean Henderson ខ្ចីជើងនៅខែមករានេះ

    Knongsrok 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី
  • ប្រលោមលោករន្ធត់៖ រឿងយប់ម៉ោង១២ អ្នកនិពន្ធ៖ យ៉ន យ៉ាន (មាណពខ្មៅ)

    មាណពខ្មៅ 163 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    ប្រលោមលោករន្ធត់៖ រឿងយប់ម៉ោង១២ អ្នកនិពន្ធ៖ យ៉ន យ៉ាន (មាណពខ្មៅ)

    មាណពខ្មៅ 163 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    ប្រលោមលោករន្ធត់៖ រឿងយប់ម៉ោង១២ អ្នកនិពន្ធ៖ យ៉ន យ៉ាន (មាណពខ្មៅ)

    មាណពខ្មៅ 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី

មិនមានផ្សេងទៀតទេ

ស្កេនQRកូដទាញយក រីករាយនឹងព័ត៌មានដ៏សម្បូរបែប