TNAOT News
· 2020-05-22
អង់គ្លេសទិញឧបករណ៍តេស្ដកូវីដ១៩ចំនួន១០លាន ដើម្បីបើកសេដ្ឋកិច្ចឡើងវិញ
#COVID-19# #អង់គ្លេស# #ឧបករណ៍ធ្វើតេស្ត# #សង្គម# #នយោបាយជាតិ#
1349
អាជ្ញាធរអង់គ្លេស បានថ្លែង កាលពីថ្ងៃទី២១ ខែឧសភា ថា អង់គ្លេស បានព្រមព្រៀងទិញឧបករណ៍ធ្វើតេស្ដកូវីដ១៩ ចំនួន១០លាន ពីក្រុមហ៊ុន Roche និង Abbott ហើយឧបករណ៍ទាំងនេះ នឹងត្រូវបញ្ជូនទៅដល់បុគ្គលិកសុខាភិបាល នៅសប្ដាហ៍ក្រោយ។
ប្រទេសជាច្រើន នៅតំបន់អឺរ៉ុប កំពុងតែស្វះស្វែងទិញឧបករណ៍ធ្វើតេស្ដ ស្វែងរកកូវីដ១៩ ដើម្បីជាមធ្យាបាយបង្កើនល្បឿន ក្នុងការគ្រប់គ្រងជំងឺដ៏កាច សាហាវនេះ ហើយឈានដល់ការបើកឲ្យដំណើរការ សេដ្ឋកិច្ចឡើងវិញ ក្រោយការប្រឈមនឹងគ្រោះមហន្ដរាយពីការបិទប្រទេស និងការណែនាំតាមវិធានការឲ្យនៅឆ្ងាយពីសង្គម។
រដ្ឋមន្រ្ដីក្រសួងសុខាភិបាលអង់គ្លេស លោក Matt Hancock បានថ្លែងថា ឧបករណ៍ធ្វើតេស្ដនឹងដាក់ឲ្យបុគ្គលិកពេទ្យ ជាលើកដំបូង សម្រាប់ការធ្វើតេស្ដទៅលើអ្នកជំងឺ និងអ្នកស្រុក នៅតាមមណ្ឌលសុខភាពនានា។ នេះជាចំណុចសំខាន់ សម្រាប់ការវិវឌ្ឍ តាមកម្មវិធីធ្វើតេស្ដរបស់ជាតិយើង។
រដ្ឋមន្រ្ដីក្រសួងសុខាភិបាល បានបញ្ជាក់ថា ការសិក្សាស្រាជ្រាវតាមឧករណ៍ធ្វើតេស្ដនេះ បានរកឃើញថា ប្រជាពលរដ្ឋ នៅក្នុងទីក្រុងឡុងដ៍ ចំនួន១៧ភាគរយ និង ៥ភាគរយ នៅជុំវិញក្រុង ឬខ្ពស់ជាងនេះ នៅទូទាំងប្រទេស ត្រូវបានធ្វើតេស្ដ រកឃើញវិជ្ជមាន នៃកូរ៉ូណាវីរុស។
បើគិតត្រឹមរសៀល ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ ចក្រភពអង់គ្លេស មានអ្នកឆ្លងកូវីដ១៩ ចំនួន ២៥០ ៩០៨នាក់ និងស្លាប់ ៣៦ ០៤២នាក់។ អង់គ្លេសឈរក្នុងលំដាប់លេខ៥ នៃប្រទេសមានអ្នកឆ្លងកូវីដ១៩ ច្រើនជាងគេ នៅលើពិភពលោក។ ប៉ុន្ដែប្រទេសនេះ មានអ្នកស្លាប់ច្រើន លំដាប់លេខ២ បន្ទាប់ពីអាមេរិក៕ ប្រែសម្រួលដោយ Nuon
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
អាមេរិកជំរុញឲ្យអ៊ីរ៉ង់ កាត់បន្ថយសារធាតុអ៊ុយរ៉ានីញ៉ូមកម្រិតដែលជិតអាចផលិតអាវុធបានរបស់ខ្លួន
មេដឹកនាំកូរ៉េខាងជើង ត្រួតពិនិត្យសមយុទ្ធយោធាផ្លូវអាកាស ខណៈជំរុញឱ្យមានការត្រៀមខ្លួនប្រយុទ្ធ
គណបក្សប្រឆាំងរបស់ទួរគី មានបំណងវាយបកលោកអឺដូហ្កាន់នៅក្នុងការបោះឆ្នោតមូលដ្ឋាន
ស្រីៗ បើសង្សារ ឬប្ដីរបស់អ្នកចេញសញ្ញាទាំងនេះមក គួរតែបញ្ឈប់ទំនាក់ទំនង ហើយដើរចេញទៅ នៅបន្ត ក៏គ្មានប្រយោជន៍ដែរ មានតែឈឺចាប់កាន់តែខ្លាំង
យោបល់ទាំងអស់ (0)