SaroeunPheara
· 2020-05-22
Emerson បានបង្ហើបថា ខ្លួននឹងទៅលេងនៅក្របខណ្ឌ Serie A សាជាថ្មីនៅថ្ងៃណាមួយ
#កីឡា# #Chelsea# #ក្របខណ្ឌ Serie A# #Emerson# #បាល់ទាត់អន្តរជាតិ#
4244
កីឡាករ Emerson បានបង្ហើបថា ខ្លួនអាចនឹងត្រឡប់ទៅលេងនៅក្របខណ្ឌ Serie A របស់ប្រទេសអ៊ីតាលីម្តងទៀតនៅពេលខាងមុខ។ ខ្សែការពារស្លាបឆ្វេងរូបនេះ កំពុងលេងនៅក្លិបតោខៀវ Chelsea ក្រោយផ្ទេរចេញមកពីក្លិប Roma នៅក្នុងឆ្នាំ២០១៨ ដោយបានចុះកុងត្រារយៈពេល ៤ ឆ្នាំកន្លះ។
ខ្សែការពារសញ្ជាតិអ៊ីតាលីរូបនេះ ត្រូវបានផ្សាភ្ជាប់នឹងការផ្លាស់ទៅចូលជាមួយក្លិប Juventus និង Inter នៅរដូវក្តៅនេះ។ បច្ចុប្បន្ន Juventus និង Inter កំពុងស្ថិតក្រោមការដឹកនាំរបស់លោក Maurizio Sarri និង Antonio Conte ហើយពួកគាត់ទាំងពីររូបនេះសុទ្ធតែធ្លាប់មានប្រវត្តិដឹកនាំក្លិប Chelsea ដូចគ្នា ចំណែកឯ Emerson ជាកូនក្រុមម្នាក់របស់ពួកគាត់ផងដែរ។
យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ ខ្សែការពារវ័យ ២៥ ឆ្នាំខាងលើបាននិយាយប្រាប់ទូរទស្សន៍ Sky Sport Italia ថា៖ "ខ្ញុំពិតជារីករាយណាស់នៅពេលដែលលេងនៅក្របខណ្ឌ Serie A ជាមួយនឹងវប្បធម៌នៅទីនោះ ហើយវាក៏ជាមូលហេតុដែលធ្វើឱ្យខ្ញុំចង់ទៅលេងនៅអ៊ីតាលីវិញម្តងទៀតផងដែរ។ ការវិលត្រឡប់ទៅកាន់ក្របខ័ណ្ឌ Serie A វិញអាចនឹងកើតមានឡើងម្តងទៀត ប៉ុន្តែបច្ចុប្បន្នខ្ញុំកំពុងមានកិច្ចសន្យាជាមួយក្លិបតោខៀវ ហើយវាក៏មិនមែនជាពេលវេលាដែលត្រូវប្រញាប់ទៅនោះទេ"។
Emerson ក៏បានប្រាប់ពីចំណាប់អារម្មណ៍ចំពោះអ្នកចាត់ការទូទៅទាំងពីររូបខាងលើផងដែរថា៖ "ខ្ញុំបានរៀនសូត្រច្រើនណាស់ពីលោក Conte គាត់ជាគ្រូបង្វឹកដ៏អស្ចារ្យម្នាក់ ប៉ុន្តែពេលវេលា និងទំនុកចិត្តរបស់ខ្ញុំពីលោក Sarri គឺមានច្រើនជាង"៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ livescore
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ប្រាសាទតាព្រហ្ម ទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិមកទស្សនា និងថតផ្តិតរូបភាពមិនដែលរំលង
ពេលអ្នកដទៃមានទុក្ខ ជួបបញ្ហា តែងតែមានខ្ញុំនៅក្បែរ ចុះពេលខ្ញុំមានទុក្ខ តើអ្នកណាលួងខ្ញុំ?
ការវាយប្រហាររបស់អ៊ីស្រាអែលនៅលីបង់ បានសម្លាប់មនុស្សបីនាក់រួមទាំងមេបញ្ជាការក្រុមហេសបូឡា
អាហារ ៥ មុខដែលប្រឆាំងនឹងជំងឺវង្វេងបាត់ការចងចាំ និង ៣ មុខដែលអ្នកត្រូវជៀសវាង-v2
យោបល់ទាំងអស់ (0)