TNAOT News

· 2020-05-22

កូនប្រុសអកត្តញ្ញូសម្លាប់ឪពុកបង្កើត ដោយគ្រាន់តែខឹងរឿងខលទូរសព្ទមិនលើក

#អកត្តញ្ញូ# #សង្គម# #កូនប្រុស# #ឪពុក# #ព័ត៌មានសង្គម#

5262

កូនប្រុសអកត្តញ្ញូម្នាក់ប្រើដងអង្រែវាយសម្លាប់ឪពុកបង្កើត បណ្តាលឱ្យស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ កាលពីវេលាម៉ោង ២២និង៣០នាទីយប់ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ ស្ថិតក្នុងភូមិដឺ ឃុំគោកកឋិន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុជនបង្កជាកូនប្រុសបានទៅធ្វើផ្ទះឱ្យម្តាយក្មេកនៅភូមិក្របៅ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ លុះក្រោយពេលធ្វើការរួចពេលល្ងាចក៏បានផឹកស៊ី ហើយបានយកទូរសព្ទខលទៅឪពុកនៅផ្ទះ តែឪពុកមិនទទួលនោះទេ បន្ទាប់មកក៏បានមករករឿងដល់ផ្ទះ ហើយកើតជាជម្លោះមិនអាចឃាត់បានតែម្តង។

ជនបង្កមានឈ្មោះ ថន ធួន ភេទប្រុស អាយុ ៣៥ឆ្នាំ ត្រូវជាកូន ចំណែកជនរងគ្រោះជាឪពុកដែលស្លាប់បាត់បង់ជីវិតមានឈ្មោះ នូវ ថន អាយុ ៥៨ឆ្នាំ មានទីលំនៅជាមួយគ្នាក្នុងភូមិឃុំកើតហេតុខាងលើ៕ ដោយ ៖ សុង យូ

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស