SaroeunPheara

· 2020-05-22

ខ្សែការពារ Hakimi នឹងវិលត្រឡប់ទៅក្លិប Real Madrid វិញ ក្រោយបញ្ចប់រដូវកាលនេះ

#Borussia Dortmund# #Hakimi# #កីឡា# #ខ្សែការពារ# #បាល់ទាត់អន្តរជាតិ#

4739

ខ្សែការពារ Achraf Hakimi ដែលត្រូវបានក្លិប Borussia Dortmund ខ្ចីជើងរយៈពេល ២ រដូវកាល នឹងវិលត្រឡប់ទៅកាន់ក្លិប Real Madrid វិញ ក្រោយបញ្ចប់រដូវកាលនេះ។

ខ្សែការពារសញ្ជាតិម៉ារ៉ុករូបនេះ ត្រូវបានក្លិប Dortmund ខ្ចីជើងពីក្លិប Madrid នៅក្នុងឆ្នាំ២០១៨។ ក្នុងនាមជាខ្សែការពារស្លាបស្តាំ Hakimi តែងតែបង្ហាញទម្រង់លេងយ៉ាងល្អនៅទឹកដីអាល្លឺម៉ង់ ដោយអាចស៊ុតបញ្ចូលទីចំនួន ៣ គ្រាប់ពីការបង្ហាញខ្លួន ២៦ ប្រកួតនៅក្របខណ្ឌ Bundesliga រដូវកាលនេះ។ ក្រោយមានការវិវដ្តសមត្ថភាពល្អបែបនេះ ក្លិប Madrid កំពុងតែគិតគូចង់បានខ្សែការពារវ័យ ២១ ឆ្នាំរូបនេះត្រឡប់ទៅកាន់ទឹកដី Santiago Bernabéu វិញ ស្របពេលដែលមានក្លិបជាច្រើនក៏កំពុងចាប់អារម្មណ៍ចង់បានផងដែរ។ ក្លិប Bayern Munich, Paris Saint-Germain, Juventus, Chelsea និង Inter សុទ្ធតែជាក្លិបដែលបានដាក់ការចាប់អារម្មណ៍មកលើ Hakimi ខណៈពេលដែលមានព័ត៌មានលេចឮថា Inter ជាក្លិបមួយដែលមានភាគរយខ្ពស់យកបានខ្សែការពាររូបនេះនៅរដូវក្តៅ។  

យ៉ាងណាមិញ ភ្នាក់ងាររបស់ខ្សែការពារសញ្ជាតិម៉ារ៉ុករូបនេះ បានអះអាងដែលថា ក្លិប Inter មិនបានផ្តល់សំណើសុំចុះហត្ថលេខាលើ Hakimi នោះទេនៅរដូវក្តៅនេះ។

លោក Alejandro Camano ភ្នាក់ងាររបស់ខ្សែការពារ Hakimi បានប្រាប់គេហទំព័រ Assahifa ថា៖ "មិនមានការផ្តល់ជូនសំណើណាមួយមកពីក្លិប Inter ទេ យើងនឹងត្រឡប់ទៅកាន់ទីក្រុងម៉ាឌ្រីដវិញនៅចុងបញ្ចប់នៃរដូវកាលនេះ"៕

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ livescore

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស