ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បង្ហោះរូបភាពអ្នកបើកបររំលោភគំនូសសញ្ញាចរាចរណ៍

TNAOT News 2020-05-22 22:36:15
ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ នេះបានបង្ហោះរូបភាពមួយសន្លឹក នៅរង្វង់មូលកាំកូស៊ីធី ដោយបញ្ជាក់ពីសកម្មភាពល្មើសច្បាប់របស់អ្នកបើកបរ និងសំណូមពរដល់អ្នកល្មើសច្បាប់ទាំងនោះចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសំណូមពរយ៉ាងដូច្នេះថា សូមចូលរួមគោរពគំនូសសញ្ញាចរាចរណ៍ឲ្យបានគ្រប់ៗគ្នា ការឈប់មិនត្រឹមត្រូវអាចបង្កការគ្រោះថ្នាក់ចរាចរណ៍ និងបណ្តាលឲ្យមានការកកស្ទះ។

ជាមួយគ្នានេះដែរប្រជាពលរដ្ឋ ក៏បានស្នើសុំឲ្យនគរបាលចរាចរណ៍ផ្លូវគោក ពង្រឹងបន្ថែមទៀតពាក់ព័ន្ធនឹងការចតរង់ចាំភ្លើងសញ្ញាចរាចរណ៍ ដោយបំពានគំនូសសញ្ញាចរាចរណ៍ មិនគោរពភ្លើងសញ្ញាចរាចរណ៍ និងការជិះបញ្ច្រាសទិសដៅចរាចរណ៍ជាដើម។

ជាក់ស្តែងរូបភាពមួយសន្លឹកខាងលើនេះបានបញ្ជាក់ថា ជាបទល្មើសមួយនៅចំណុចភ្លើងស្តុបរង្វង់មូលកាំកូស៊ីធី ដោយបានឈប់រង់ចាំភ្លើងសញ្ញាចរាចរណ៍ និងបំពានគំនូសសញ្ញាចរាចរណ៍។ ហេតុដូច្នេះសមត្ថកិច្ចគួរតែពង្រឹងនូវចំណុចទាំងនេះបន្ថែមទៀត ស្របពេលដែលការអនុវត្តរឹតបន្តឹងចរាចរណ៍ផ្លូវគោកតាមអនុក្រឹត្យថ្មី បាននិងកំពុងប្រព្រឹត្តទៅដោយភាពល្អប្រសើរ។

សូមបញ្ជាក់ថា រយៈពេល ២១ថ្ងៃ នៃការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក ដោយបង្កើនប្រាក់ពិន័យតាមអនុក្រឹត្យលេខ៣៩ ពោលគឺថ្ងៃទី០១-២១ ខែឧសភា ឆ្នាំ២០២១ នេះនគរបាលចរាចរណ៍ទូទាំងប្រទេសបានត្រួតពិនិត្យ និងផាកពិន័យយានយន្ត ៣២.០១១គ្រឿង ក្នុងនោះម៉ូតូ ២៣.៤៤៧គ្រឿង និងរថយន្តគ្រប់ប្រភេទ ៨.៥៦៤គ្រឿង។ នេះបើតាមការបញ្ជាក់របស់ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

យោងតាមអនុក្រឹត្យលេខ៣៩ ស្ដីពីការពិន័យអន្ដរការណ៍ចំពោះអំពើល្មើសច្បាប់ចរាចរណ៍ មាត្រា៧ថ្មី បានកំណត់ច្បាស់ថា «អ្នកបើកបរខុសទិសចរាចរណ៍ ឬបើកបរជាន់គំនូសបង្ហូតកណ្ដាលទ្រូងផ្លូវ ត្រូវពិន័យ ១៥០,០០០រៀល សម្រាប់រថយន្ដធុនស្រាល និងពិន័យ ១០០,០០០រៀល សម្រាប់ម៉ូតូ»៕ ដោយ ៖ ផេង ភាព

សេចក្តីប្រកាសចែករំលែកព័ត៌មាន៖

នេះជាអត្ថបទដើមរបស់Tnaot សូមទាក់ទងសុំការអនុញ្ញាតដើម្បីចុះផ្សាយបន្ត។ ប្រសិនបើចុះផ្សាយបន្តដោយគ្មានការអនុញ្ញាត នឹងត្រូវចាត់ទុកថាជាការលួចចម្លងនិងរំលោភកម្មសិទ្ធិបញ្ញា។ សូមទាក់ទងតាមអ៊ីមែលsupport@tnaot.com ឬទូរសព្ទ023922788 ។

ការណែនាំពិសេស

  • អភិបាលខេត្តព្រះសីហនុ ផ្សព្វផ្សាយ វិធានសុវត្ថិភាព និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បរមា ដើម្បីត្រៀមទទួលភ្ញៀវទេសចរជាតិ

    CEN News 4467 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    អភិបាលខេត្តព្រះសីហនុ ផ្សព្វផ្សាយ វិធានសុវត្ថិភាព និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បរមា ដើម្បីត្រៀមទទួលភ្ញៀវទេសចរជាតិ

    CEN News 4467 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    អភិបាលខេត្តព្រះសីហនុ ផ្សព្វផ្សាយ វិធានសុវត្ថិភាព និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បរមា ដើម្បីត្រៀមទទួលភ្ញៀវទេសចរជាតិ

    CEN News 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី
  • ផលប៉ះពាល់មួយចំនួនដែលបណ្ដាលមកពីការមិនបានផឹកទឹកគ្រប់គ្រាន់

    Poi Pet Media 1414 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    ផលប៉ះពាល់មួយចំនួនដែលបណ្ដាលមកពីការមិនបានផឹកទឹកគ្រប់គ្រាន់

    Poi Pet Media 1414 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    ផលប៉ះពាល់មួយចំនួនដែលបណ្ដាលមកពីការមិនបានផឹកទឹកគ្រប់គ្រាន់

    Poi Pet Media 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី
  • គ្មាននរណាម្នាក់ អាចមកកំណត់ជោគវាសនារបស់អ្នកបានឡើយ ក្រៅពីរូបអ្នក

    Today's Diary 753 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    គ្មាននរណាម្នាក់ អាចមកកំណត់ជោគវាសនារបស់អ្នកបានឡើយ ក្រៅពីរូបអ្នក

    Today's Diary 753 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    គ្មាននរណាម្នាក់ អាចមកកំណត់ជោគវាសនារបស់អ្នកបានឡើយ ក្រៅពីរូបអ្នក

    Today's Diary 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី
  • ដីខ្មែរដល់ណា ប្រាសាទខ្មែរដល់នោះ! ​ប្រាសាទ​​សម័យ​អង្គរ ​និង​មុនអង្គរ ​២ត្រូវ​​រក​ឃើញ​នៅ​រតនៈគិរី​

    Wow Cambodian 10900 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    ដីខ្មែរដល់ណា ប្រាសាទខ្មែរដល់នោះ! ​ប្រាសាទ​​សម័យ​អង្គរ ​និង​មុនអង្គរ ​២ត្រូវ​​រក​ឃើញ​នៅ​រតនៈគិរី​

    Wow Cambodian 10900 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    ដីខ្មែរដល់ណា ប្រាសាទខ្មែរដល់នោះ! ​ប្រាសាទ​​សម័យ​អង្គរ ​និង​មុនអង្គរ ​២ត្រូវ​​រក​ឃើញ​នៅ​រតនៈគិរី​

    Wow Cambodian 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី

មិនមានផ្សេងទៀតទេ

ស្កេនQRកូដទាញយក រីករាយនឹងព័ត៌មានដ៏សម្បូរបែប