SaroeunPheara

· 2020-05-24

​ថៃចង់ដាក់​បម្រាមគោចរឱ្យខ្លីជាងមុន គិតចាប់ពីយប់ពាក់កណ្តាលអាធ្រាត្រដល់ម៉ោង៤ទៀបភ្លឺវិញ

#COVID-19# #លោក Wissanu Krea-ngarm# #សង្គម# #គោចរ# #នយោបាយជាតិ#

4795

ឧបនាយករដ្ឋមន្ត្រីលោក Wissanu Krea-ngarm បាន​មានប្រសាសន៍នៅ​ថ្ងៃសៅរ៍ថា ក្រុមប្រឹក្សាសន្តិសុខជាតិនៃប្រទេសថៃ (NSC) ត្រូវបានតែងតាំងដោយនាយករដ្ឋមន្រ្តីថៃលោក ប្រាយុធចាន់អូចា​ ​ដើម្បីពិចារណាថាតើបម្រាមគោចរម៉ោង ១១យប់ដល់ម៉ោង ៤ ទៀបភ្លឺនាពេលបច្ចុប្បន្នគួរតែកាត់បន្ថយដល់ត្រឹមពាក់កណ្តាលអធ្រាត្រដល់ម៉ោង ៤ព្រឹកឬយ៉ាងណា។

លោកបណ្ឌិត Wissanu ក៏បានលើកឡើងផងដែរថាការបិទសាលារៀននិងការពន្យារពេលចាប់ផ្តើមឆ្នាំសិក្សាថ្មីរហូតដល់ថ្ងៃទី១ ខែកក្កដា និងការប្រកាសឱ្យកូនសិស្សទាំងអស់សិក្សាពីចម្ងាយគឺជា​ការបំបែកក្រុមមនុស្សឱ្យឃ្លាតឆ្ងាយពីសង្គមមួយរយៈដើម្បីទប់ស្កាត់ការកើនឡើងនៃវីរុសកូវីដ-១៩។ ​លោកបណ្ឌិត Wissanu បានបញ្ជាក់យ៉ាងច្បាស់ថា វាមិនចាំបាច់នោះទេដែលមុខវិជ្ជាទាំងអស់ត្រូវតែបង្រៀន ឬនិស្សិតគ្រប់កម្រិត​អប់រំទាំងអស់ត្រូវតែចូលរួមវគ្គសិក្សាពីចម្ងាយ។

រូបតំណាង

ឧបនាយករដ្ឋមន្រ្តីបានលើកឡើងពី​សាលា​ Chulabhorn និងវិទ្យាស្ថានអន្តរជាតិមួយចំនួនថា ប្រសិនបើ​ពួកគេបានត្រៀមបើកសាលារៀនសាជាថ្មីមុនថ្ងៃទី១ ខែកក្កដា​ខាងមុខនេះក៏បានដែរឱ្យតែអាចធ្វើបានតាមលក្ខខណ្ឌ​​និងមានការអនុញ្ញាតពីក្រសួងសុខាភិបាល។

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Thai PBS WORLD

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស