ក្រសួងប្រៃសណីយ៍ពន្លឿនការអនុវត្តលេខកូដ ពិនិត្យ និងផ្តាច់សេវាកម្មទូរស័ព្ទកាត់លុយគ្មានមូលហេតុ

TNAOT News 2020-05-24 08:59:31
ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

ភ្នំពេញ៖ ដោយសារមានការត្អូញត្អែរអំពីបញ្ហាកាត់លុយតាមទូរសព្ទ ដោយពុំដឹងមូលហេតុ ឬការភ្ជាប់សេវាកម្មផ្សេងៗដោយមិនដឹងខ្លួន ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កំពុងជំរុញឱ្យនិយ័តករទូរគមនាគមន៍កម្ពុជា (TRC) សហការជាមួយប្រតិបត្តិករទូរសព្ទចល័តទាំងអស់ ពន្លឿនការអនុវត្តលេខកូដរួមមួយ ដែលបានបង្កើតរួចហើយ ដើម្បីឱ្យអ្នកប្រើប្រាស់ អាចពិនិត្យ និងផ្តាច់រាល់សេវាកម្មបន្ថែម ដែលបានភ្ជាប់ដោយចៀសវាងការ កាត់លុយជាស្វ័យប្រវត្តិតទៅទៀត ដែលប៉ះពាល់ដល់ផលប្រយោជន៍របស់អតិថិជន។ នេះបើតាមសេចក្តីជូនដំណឹង  របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០នេះ។

ជាមួយសេចក្តីជូនដំណឹងនេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រើនរំឭកឲ្យអ្នកប្រើប្រាស់គួរយល់ដឹង អំពីទំហំកញ្ចប់សេវាដែលខ្លួនទទួល និងសុពលភាព លើការ ប្រើប្រាស់សេវាកម្ម និងសេវាបន្ថែមរបស់បណ្ដាក្រុមហ៊ុននីមួយៗ ឱ្យបានច្បាស់លាស់ នៅពេលមានការភ្ជាប់គម្រោងផ្សេងៗ ការផ្លាស់ប្តូរគម្រោង ការប្តូរលុយ សេវា Calltune សេវាឆ្នោត (Lottery) សេវាហោរាសាស្ដ្រ សេវាស្ដាប់ ចម្រៀង (Music) លទ្ធផលព័ត៌មានកីឡា (Sport) សេវាខ្ចីប្រាក់មុនពីក្រុមហ៊ុន (Loan) និងសេវាហៅចេញដោយ មិនបញ្ចេញលេខ (Private Number) ជាដើម។

ក្រសួង ក៏អំពាវនាវដល់អ្នកប្រើប្រាស់ទាំងអស់ មុននឹងធ្វើការតភ្ជាប់សេវាកម្មណាមួយ គប្បីមានការប្រុងប្រយ័ត្ន និងពិនិត្យឱ្យបានច្បាស់លាស់។

ទាក់ទិនក្នុងបញ្ហាកាត់លុយតាមទូរសព្ទ ដោយពុំដឹងមូលហេតុ កន្លងមកប្រជាពលរដ្ឋមួយចំនួនហាក់ខឹងសម្បា បញ្ចេញប្រតិកម្មបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក ជេប្រមាថដល់ក្រុមហ៊ុនទូរស័ព្ទមួយចំនួនផងដែរ។ ម្តងហើយម្តងទៀត ប្រជាពលរដ្ឋបានបញ្ចេញការមិនពេញចិត្តលើបណ្តាញសង្គមហ្វេសប៊ុក ជាច្រើនដងទើបគេឃើញ មានអន្តរាគមន៍ពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ គេសង្ឃឹមថា បញ្ហានេះនឹងត្រូវបានដោះស្រាយនៅពេលខាងមុខឆាប់នេះ៕  

សេចក្តីប្រកាសចែករំលែកព័ត៌មាន៖

នេះជាអត្ថបទដើមរបស់Tnaot សូមទាក់ទងសុំការអនុញ្ញាតដើម្បីចុះផ្សាយបន្ត។ ប្រសិនបើចុះផ្សាយបន្តដោយគ្មានការអនុញ្ញាត នឹងត្រូវចាត់ទុកថាជាការលួចចម្លងនិងរំលោភកម្មសិទ្ធិបញ្ញា។ សូមទាក់ទងតាមអ៊ីមែលsupport@tnaot.com ឬទូរសព្ទ023922788 ។

ការណែនាំពិសេស

  • សាក​ប្រើ​វិធី​ ៧​ យ៉ាង​នេះ ដើម្បីចង់​ដឹង​ថា​សង្សារ​អ្នក​ស្រលាញ់​ស្មោះ​ឬ​អត់

    Neary Feed 4422 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    សាក​ប្រើ​វិធី​ ៧​ យ៉ាង​នេះ ដើម្បីចង់​ដឹង​ថា​សង្សារ​អ្នក​ស្រលាញ់​ស្មោះ​ឬ​អត់

    Neary Feed 4422 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    សាក​ប្រើ​វិធី​ ៧​ យ៉ាង​នេះ ដើម្បីចង់​ដឹង​ថា​សង្សារ​អ្នក​ស្រលាញ់​ស្មោះ​ឬ​អត់

    Neary Feed 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី
  • 2022 Ford Maverick ការធ្វើតេសដំបូង

    Naklork IT 3642 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    2022 Ford Maverick ការធ្វើតេសដំបូង

    Naklork IT 3642 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    2022 Ford Maverick ការធ្វើតេសដំបូង

    Naklork IT 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី
  • សូមចងចាំរឿង ៤ យ៉ាងខាងក្រោមនេះ ដើម្បីឱ្យអ្នកបានក្លាយជានារីដែលមានជីវិតរីករាយ សប្បាយចិត្តបំផុត ដោយគ្មានវត្តមានបុរសណាម្នាក់

    Knongsrok 11992 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    សូមចងចាំរឿង ៤ យ៉ាងខាងក្រោមនេះ ដើម្បីឱ្យអ្នកបានក្លាយជានារីដែលមានជីវិតរីករាយ សប្បាយចិត្តបំផុត ដោយគ្មានវត្តមានបុរសណាម្នាក់

    Knongsrok 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី
  • វិធីធ្វើទឹកត្រចៀកក្រាញ់

    SR Cambodia 5038 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    វិធីធ្វើទឹកត្រចៀកក្រាញ់

    SR Cambodia 5038 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    វិធីធ្វើទឹកត្រចៀកក្រាញ់

    SR Cambodia 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី

មិនមានផ្សេងទៀតទេ

ស្កេនQRកូដទាញយក រីករាយនឹងព័ត៌មានដ៏សម្បូរបែប