TNAOT News
· 2020-05-24
តាលីបង់ប្រកាសឈប់បាញ់៣ថ្ងៃ នៅអាហ្វហ្គានីស្ថាន
#សង្គម# #តាលីបង់# #អាហ្វហ្គានីស្ថាន# #ការឈប់បាញ់# #នយោបាយជាតិ#
10363
ក្រុមតាលីបង់បានប្រកាសឈប់បាញ់៣ថ្ងៃនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដើម្បីប្រារព្ធពិធីបុណ្យសាសនា Eid និងពិធីបញ្ចប់ថ្ងៃបុណ្យដ៏ពិសិដ្ឋ Ramadan រយៈពេល១ខែ ។ ប្រកាសឈប់បាញ់នេះមានរយៈពេល៣ថ្ងៃ ។
ពួកសកម្មប្រយុទ្ធ នៃក្រុមរដ្ឋអិស្លាមនិយមជ្រុល ត្រូវបានបញ្ជាឲ្យឈប់វាយប្រហារប្រឆាំងលើកងកម្លាំងរដ្ឋាភិបាល តាមរយៈសារមួយបង្ហោះនៅលើបណ្តាញទំនាក់ទំនងសង្គម កាលពីយប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ ។
ក្រុមតាលីបង់ក៏ព្រមានផងដែរ ដល់ពួកសកម្មប្រយុទ្ធរបស់ខ្លួនមិនត្រូវស្និទ្ធស្នាលជាមួយកម្លាំងរដ្ឋាភិបាលនោះទេ អំឡុងពេលបទឈប់បាញ់នេះ ។
ចំណែករដ្ឋាភិបាលវិញ ប្រធានាធិបតី Ashraf Ghani បានប្រកាសថា រដ្ឋាភិបាលពង្រីកបន្ថែមនូវការការពារដើម្បីសន្តិភាព ។ លោកបានបញ្ជាក់ថា យើងអាចនឹងចាត់វិធានការការពារខ្លួន បើសិនមានការវាយប្រហារអំឡុងពេលនេះ ។
ខែមុន ក្រុមតាលីបង់ច្រានចោលសំណើរដ្ឋាភិបាលរកកិច្ចព្រមព្រៀងឈប់បាញ់ ខណៈប្រារព្ធពិធីបុណ្យ រ៉ាម៉ាដន ។ រដ្ឋាភិបាលថា វាមិនសមហេតុផលនោះទេ ដែលពួកតាលីបង់បង្កើនវាយប្រហារកងកម្លាំងរដ្ឋាភិបាលអំឡុងពេលបុណ្យដូច្នេះ ។
ព័ត៌មានចារកម្ម និងកងកម្លាំងសន្តិសុខទីក្រុងកាប៊ុលបញ្ជាក់ថា អំឡុងពេលបុណ្យ Ramadan ការវាយប្រហាររបស់ក្រុមតាលីបង់សម្លាប់ជនស៊ីវិលយ៉ាងតិច១៤៦នាក់ និងរបួស៤៣០នាក់ ។ ប៉ុន្តែប៉ុន្មានថ្ងៃមុននេះ មេដឹកនាំក្រុមតាលីបង់ Haibatullah Akhundzada ក្រុមខ្លួនបានប្រកាន់ខ្ជាប់នូវកិច្ចព្រមព្រៀងស្វែងរកសន្តិភាព ហើយជំរុញអាមេរិកមិនត្រូវខ្ជះខ្ជាយពេលវេលានោះទេ ៕ ប្រែសម្រួលដោយ៖ thach yat
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
បេសកជនអាមេរិក បានស្នើឲ្យរដ្ឋមន្ត្រីការបរទេសមជ្ឈិមបូព៌ាជួយសម្រុះសម្រួលជាមួយអ៊ីរ៉ង់
នាយករដ្ឋមន្ត្រីអូស្ត្រាលី ប្ដេជ្ញាគាំទ្រគ្រប់យ៉ាង ខណៈចំហេះព្រៃបំផ្លិចបំផ្លាញលំនៅឋានពលរដ្ឋ
សង្គ្រាមអ៊ុយក្រែន៖ អ្នកស្រុកភាគខាងកើតត្រៀមខ្លួនសម្រាប់ការរុលទៅមុខរបស់រុស្ស៊ី
ពិធីបដិសណ្ឋារកិច្ចអបអរសាទរខួប៧៥ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិនប្រារព្ធធ្វើយ៉ាងឧឡារិកនៅទីក្រុងប៉េកាំង លោកXi Jinpingថ្លែងសុន្ទរកថាគន្លឹះ
យោបល់ទាំងអស់ (0)