TNAOT News
· 2020-05-25
ចិនកាន់តែប្រសើរ ៣ថ្ងៃ ឆ្លងកូវីដ១៩តែ១១ករណី និងនាំមកពីប្រភពខាងក្រៅទាំងអស់
#COVID-19# #ការឆ្លង# #សុខភាព# #ជំងឺ# #ប្រភពខាងក្រៅ#
10140
គណៈកម្មការសុខាភិបាលជាតិរបស់ចិនបានប្រកាសថា នៅក្នុងប្រទេសនេះ រយៈពេល៣ថ្ងៃចុងក្រោយ បានរកឃើញតែ១១ករណីប៉ុណ្ណោះស្តីអំពីការឆ្លងកូវីដ១៩ ។
ប្រភពបន្តថា ទាំង១១ករណីនេះទៀតសោត គឺជាការនាំមកពីប្រភពខាងក្រៅទាំងអស់ ។ ប្រភពថា ១០ករណីរកឃើញនៅតំបន់ម៉ុងហ្គោលី និងមួយករណី រកឃើញនៅភាគនិរតី ខេត្ត Sichuan ។
គណៈកម្មការក៏បានបញ្ជាក់ថា មានអ្នកជំងឺជាសះស្បើយថ្មីចំនួន ៤០ ករណី - អ្នកជំងឺដែលបានឆ្លង ប៉ុន្តែមិនបង្ហាញរោគសញ្ញា - បើប្រៀបធៀបរយៈពេល៣៦ ថ្ងៃមុន ។
ប្រភពថា ចំនួនករណីសរុបដែលបានកើតឡើងនៅលើដីគោកមានចំនួន ៨២ ៩៨៥ នាក់ ក្នុងនោះចំនួនអ្នកស្លាប់នៅទ្រឹងចំនួន ៤ ៦៣៤ នាក់ដដែល ។
គួររំលឹកថា ជំងឺកូវីដ១៩ ផ្ទុះឡើងដំបូងគេនៅទីក្រុងវូហាន ខេត្តហ៊ូប៉ី ភាគកណ្តាលរបស់ប្រទេសចិន នៅក្នុងខែធ្នូ ឆ្នាំ២០១៩ ។
មកទល់នឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០នេះ វីរុសកូវីដ១៩ ដែលអង្គការសុខភាពពិភពលោកអះអាងថា មិនទាន់រកថ្នាំព្យបាល ឬវាក់សាំងការពារជាក់លាក់ឃើញនោះ បានឆ្លងពាសពេញដែនដី និងប្រទេសសរុប២២៩ជុំវិញពិភពលោក ។ ឆ្លងលើមនុស្សជាង៥,៤លាននាក់ និងបាត់បង់ជីវិត៣៤ម៉ឺននាក់ ។ ប៉ុន្តែជាង២,២លាននាក់បានជាសះស្បើយវិញផងដែរ ៕ ប្រែសម្រួលដោយ៖ thach yat
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
The Great Tie Between China and Malaysia, a documentary celebrating the 50th Anniversary of the Establishment of Diplomatic Relations between China and Malaysia is released today!
ទោះជាបងប្អូនជិតស្និទ្ធប៉ុនណាក៏ដោយ ក៏មិនគួរជំពាក់គុណគ្នាក្នុងរឿង ៤ យ៉ាងនេះដែរ
នារី៤ប្រភេទនេះ ជីវិតនឹងជួបតែបុរសអាក្រក់ គ្មានសុភមង្គល ដោយសារតែទង្វើរបស់ខ្លួន
ជនអន្តោប្រវេសន៍ ប្រារព្ធពិធី Good Friday នៅព្រំដែនរបងបន្លាលួសរបស់រដ្ឋតិចសាស់
យោបល់ទាំងអស់ (0)