TNAOT News

· 2020-05-25

ប្រទេសអាស៊ាន មានអ្នកឆ្លងកូវីដ១៩ កើនឡើង ជិត៨ម៉ឺននាក់

#COVID-19# #អ្នកឆ្លង# #សង្គម# #ព័ត៌មានសង្គម# #អាស៊ាន# #សិង្ហបុរី# #ឥណ្ឌូនេស៊ី#

11006

បើគិតចាប់តាំងពីការផ្ទុះឡើង នៃវីរុសកូរ៉ូណាដំបូង រហូតមកដល់ថ្ងៃទី២៥ ខែឧសភា​ បណ្ដាប្រទេសទាំង១០ នៅក្នុងតំបន់អាស៊ីភាគអាគ្នេយ៍ មានអ្នកឆ្លងកើនឡើង ៧៩ ៣៦៣នាក់ ក្នុងនោះមានអ្នកជាសះស្បើយ​ឡើងវិញ ៣៣ ០៦២នាក់ និងស្លាប់ ២ ៤៤២នាក់។

សិង្ហ​បុរី នៅតែជាប្រទេសមានអ្នកឆ្លងកូវីដ១៩ច្រើនជាងគេ នៅក្នុងតំបន់នេះ ដោយមានអ្នកឆ្លង កើនឡើង ៣១ ៩៦០នាក់ ស្លាប់ ២៣នាក់ និងជាសះស្បើយ ១៤ ៨៧៦នាក់។ រីឯឥណ្ឌូនេស៊ី មានអ្នកឆ្លង ២២ ២៧១នាក់ ស្លាប់១ ៣៧២នាក់ និងជាសះស្បើយ ៥ ៤០២នាក់។ ឥណ្ឌូនេស៊ី ជាប្រទេសមានអ្នកស្លាប់ដោយកូវីដ១៩ ច្រើនជាងគេ ក្នុងតំបន់អាស៊ាន។

ហ្វីលីពីន មានអ្នកឆ្លង ១៤ ០៣៥នាក់ ស្លាប់ ៨៦៨នាក់ និងជាសះស្បើយ ៣ ២៤៩នាក់។ ម៉ាឡេស៊ី មានអ្នកឆ្លង ៧ ២៤៥នាក់ ស្លាប់១១៥នាក់ និងជាសះស្បើយ ៥ ៩៤៥នាក់។ ថៃ មានអ្នកឆ្លង​ ៣ ០៤២នាក់ ស្លាប់ ៥៧នាក់ និងជាសះស្បើយ ២ ៩២៨នាក់។ វៀតណាម មានអ្នកឆ្លង ៣២៥នាក់ មិនមានអ្នកស្លាប់ តែមានអ្នកជាសះស្បើយ ២៦៧នាក់។

មីយ៉ាន់ម៉ា មានអ្នកឆ្លង ២០១នាក់ ស្លាប់៦នាក់ និងជាសះស្បើយ១២២នាក់។ ប៊្រុយណេ មានអ្នកឆ្លង ១៤១ ស្លាប់ម្នាក់ និងជាសះស្បើយ១៣៧នាក់។ កម្ពុជា មានអ្នកឆ្លង ១២៤នាក់ មិនមានអ្នកស្លាប់ តែមានអ្នកជាសះស្បើយ ១២២នាក់។ ឡាវ មានអ្នកឆ្លង ១៩នាក់ មិនមានអ្នកស្លាប់ តែមានអ្នកជាសះស្បើយ ១៤នាក់៕ Nuon

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស