អភិបាលខណ្ឌកំបូល ចុះពិនិត្យនិងពន្លឿនការស្ថាបនាផ្លូវបណ្តាញលូ ដើម្បីជម្លៀសទឹកជំនន់

TNAOT News 2020-05-26 16:46:18
ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

ភ្នំពេញ៖ លោក ឃឹម ស៊ុនសូដា អភិបាល នៃគណៈអភិបាលខណ្ឌកំបូល រួមជាមួយលោក លឹម ចាន់ដាវុធ នាយករដ្ឋបាលសាលាខណ្ឌ លោកប្រធានការិយាល័យសាធារណៈការខណ្ឌ លោកចៅសង្កាត់កន្ទោក លោកប្រធានភូមិកំរៀង និងប្រធានភូមិត្រពាំងគល់ ចុះពិនិត្យការងារ នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០នេះ។

ការចុះត្រួតពិនិត្យនេះ ក្នុងគោលបំណងដើម្បីរៀបចំរចនាសម្ព័ន្ធផ្លូវ-បណ្តាញលូ នៅភូមិកំរៀង ក្នុងនោះលោកអភិបាលខណ្ឌបានណែនាំ បានឲ្យមន្ត្រីសាធារណៈការ ធ្វើការសហការជាមួយលោកប្រធានភូមិ ដើម្បីវាស់វែង សិក្សាប្លង់លម្អិត មុនដាក់ជូនលោកអភិបាលពិនិត្យ។ 

ជាមួយគ្នានេះ អាជ្ញាធរក៏បានចុះពិនិត្យទីតាំងដាក់លូមួយខ្សែតាមបច្ចេកវិទ្យាទំនើប ប្រវែង១,៥០០ម៉ែត្រ ចាប់ពីផ្លូវជាតិលេខ៤ ខាងមុខវិទ្យាស្ថានជាតិអាវុធហត្ថ អមតាមផ្លូវបេតុងចូលរោងចក្រយ៉ាកជីង និងអមខាងក្រោយវិទ្យាស្ថានអាវុធហត្ថ ដល់របងបុរីកំបូលស៊ីតធី ស្ថិតនៅភូមិត្រពាំងគល់ សង្កាត់កន្ទោក ដែលតែងតែមានលិចលង់ ដោយសារទឹកភ្លៀងជារាល់ឆ្នាំ។ 

ហើយក៏បានបន្តចុះពិនិត្យ និងពន្លឿនការស្ថាបនាសួនច្បារ ដើម្បីបំពាក់សម្ភារៈហាត់ប្រាណសាធារណៈ ដែលជាអំណោយដ៏ថ្លៃថ្លារបស់លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ខាងមុខសាលាសង្កាត់កន្ទោក ស្ថិតនៅភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌកំបូល៕ ដោយ៖ ផេងភាព

សេចក្តីប្រកាសចែករំលែកព័ត៌មាន៖

នេះជាអត្ថបទដើមរបស់Tnaot សូមទាក់ទងសុំការអនុញ្ញាតដើម្បីចុះផ្សាយបន្ត។ ប្រសិនបើចុះផ្សាយបន្តដោយគ្មានការអនុញ្ញាត នឹងត្រូវចាត់ទុកថាជាការលួចចម្លងនិងរំលោភកម្មសិទ្ធិបញ្ញា។ សូមទាក់ទងតាមអ៊ីមែលsupport@tnaot.com ឬទូរសព្ទ023922788 ។

ការណែនាំពិសេស

  • កុំគិតថាសំណាង របស់ ៣ នេះបើដាក់តាមកាបូបលុយ គឺនាំឲ្យយីអ៊ុនស្រុតទៅវិញទេ

    Knongsrok 24 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    កុំគិតថាសំណាង របស់ ៣ នេះបើដាក់តាមកាបូបលុយ គឺនាំឲ្យយីអ៊ុនស្រុតទៅវិញទេ

    Knongsrok 24 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    កុំគិតថាសំណាង របស់ ៣ នេះបើដាក់តាមកាបូបលុយ គឺនាំឲ្យយីអ៊ុនស្រុតទៅវិញទេ

    Knongsrok 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី
  • ម៉ូតសក់ដ៏ប្លែកៗ របស់អប្សរានៅប្រាសាទអង្គរវត្តកម្ពុជា

    Knongsrok 14533 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    ម៉ូតសក់ដ៏ប្លែកៗ របស់អប្សរានៅប្រាសាទអង្គរវត្តកម្ពុជា

    Knongsrok 14533 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    ម៉ូតសក់ដ៏ប្លែកៗ របស់អប្សរានៅប្រាសាទអង្គរវត្តកម្ពុជា

    Knongsrok 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី
  • ចាយរាល់ថ្ងៃ មិននឹកស្មានថាក្រដាសប្រាក់ដុល្លារមានអាយុកាលយូរបែបនេះសោះ

    Business Lab 2465 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    ចាយរាល់ថ្ងៃ មិននឹកស្មានថាក្រដាសប្រាក់ដុល្លារមានអាយុកាលយូរបែបនេះសោះ

    Business Lab 2465 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    ចាយរាល់ថ្ងៃ មិននឹកស្មានថាក្រដាសប្រាក់ដុល្លារមានអាយុកាលយូរបែបនេះសោះ

    Business Lab 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី
  • អំណោយថ្ងៃកំណើតរបស់ Dior ជូន Suzy និង Jisoo BLACKPINK ទទួលបានការចាប់អារម្មណ៍

    The Kpop News 3378 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    អំណោយថ្ងៃកំណើតរបស់ Dior ជូន Suzy និង Jisoo BLACKPINK ទទួលបានការចាប់អារម្មណ៍

    The Kpop News 3378 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    អំណោយថ្ងៃកំណើតរបស់ Dior ជូន Suzy និង Jisoo BLACKPINK ទទួលបានការចាប់អារម្មណ៍

    The Kpop News 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី

មិនមានផ្សេងទៀតទេ

ស្កេនQRកូដទាញយក រីករាយនឹងព័ត៌មានដ៏សម្បូរបែប