SaroeunPheara
· 2020-05-27
និស្សិតថៃចំនួន ៥នាក់ដែលមកពីអារ៉ាប៊ីសាអូឌីតធ្វើតេស្តវិជ្ជមានកូវីដ-១៩
#COVID-19# #និស្សិត# #អារ៉ាប៊ីសាអូឌីត# #សុខភាព# #ជំងឺ#
2861
និស្សិតថៃ ៥នាក់ដែលវិលត្រឡប់មកពីប្រទេសអារ៉ាប់ប៊ីសាអូឌីតឆ្លងកាត់ប្រទេសម៉ាឡេស៊ីបានធ្វើតេស្តវិជ្ជមានកូវីដ-១៩។
រូបតំណាង
និស្សិតទាំងនោះស្ថិតក្នុងចំណោម ៣៩នាក់ដែលបានវិលត្រឡប់មកពីប្រទេសអារ៉ាប់ប៊ីសាអូឌីត ហើយពួកគេបានមកដល់ប្រទេសថៃតាមច្រកត្រួតពិនិត្យអន្តោប្រវេសន៍ Padang Besar នៅព្រំដែនថៃ - ម៉ាឡេស៊ី។ បច្ចុប្បន្នពួកគេត្រូវបានដាក់ឱ្យស្ថិតនៅដាច់ដោយឡែកក្នុងប្រទេសថៃ។ មន្ត្រីសុខាភិបាលថៃបានមានប្រសាសន៍ថា ក្រុមនិស្សិតដែលឆ្លងជំងឺនេះឥឡូវត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងខេត្តYala, Pattani និង Songkhla ដើម្បីធ្វើការអង្កេតជាបន្ត ដើម្បីរង់ចាំលទ្ធផលនៃការធ្វើតេស្តជុំទី២។ ក្នុងចំណោមជនជាតិថៃដែលមកពីប្រទេសអារ៉ាប៊ីសាអូឌីតទាំង ៣៩នាក់ មានម្ដាយនិងទារកអាយុ១៤ខែ ហើយអ្នកដែលនៅសល់គឺជានិស្សិតអាហារូបករណ៍ដែលផ្តល់ដោយរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត។
រូបតំណាង
លោក Woonsiew អភិបាលខេត្តChaiyaphum បានប្រាប់សន្និសីទសារព័ត៌មាននៅថ្ងៃអង្គារនេះ ថាបុរសជនជនជាតិអាល្លឺម៉ង់ម្នាក់ដែលបានធ្វើតេស្តវិជ្ជមានកូវីដ-១៩ កាលពីថ្ងៃទី ២១ ខែឧសភា បានធ្វើតេស្តលើកទី២ទទួលបានលទ្ធផលអវិជ្ជមានកូវីដ-១៩ទៅវិញ។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Thai PBS WORLD
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)