SaroeunPheara
· 2020-05-29
ខ្សែបម្រើក្រុម Schalke ម្នាក់បានរងរបួសធ្ងន់ធ្ងរ ក្នុងអំឡុងពេលលេងជាមួយ Augsburg
#រងរបួស# #កីឡា# #ខ្សែបម្រើ# #បាល់ទាត់អន្តរជាតិ# #ក្រុម Schalke#
1519
ខ្សែបម្រើ Suat Serdar របស់ក្រុម Schalke ត្រូវបានគេរាយការណ៍ថា បានរងរបួសធ្ងន់ធ្ងរក្នុងអំឡុងពេលលេងការប្រកួតជាមួយក្រុម Augsburg កាលពីសប្តាហ៍មុន។
ខ្សែបម្រើសញ្ជាតិអាល្លឺម៉ង់រូបនេះ នឹងត្រូវខកខានរាល់ការប្រកួតទាំងអស់នៅក្នុងរដូវកាលនេះ បន្ទាប់ពីបានធ្វើការស្កេនរបួស ដោយឃើញលទ្ធផលថាសរសៃពួរជើងខាងឆ្វេងរបស់គេមានបញ្ហាធ្ងន់ធ្ងរ ហើយត្រូវការពេលសម្រាកព្យាបាលប្រហែល ៤ខែ។ នេះបើយោងតាមសម្តីរបស់ លោក David Wagner គ្រូបង្វឹកក្លិបបាល់ទាត់ Schalke។
Serdar ជាខ្សែបម្រើឆ្នើមមួយរូបរបស់ Schalke រូបគេត្រូវបាន លោក Wagner ជ្រើសឱ្យលេងជាជម្រើស ១១នាក់ ដំបូងចំនួន ២០ប្រកួត ហើយស៊ុតបញ្ចូលទីបាន ៧គ្រាប់ ផងដែរនៅក្នុងក្របខណ្ឌកំពូលអាល្លឺម៉ង់ Bundesliga នៅរដូវកាលនេះ៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ livescore
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
បុគ្គលឆ្លាត ចំពោះ៤ប្រការនេះគឺគេមិនបើកមាត់អួតដាច់ខាត សុខចិត្តស្ងៀមស្ងាត់ប្រសើរជាង
នៅពេលដែលមាន អាការៈនឿយហត់ តើអ្នកគួរទទួលទាន បែបណា ដើម្បីទ្រទ្រង់សុខភាព
ប្រធានាធិបតីអ៊ុយក្រែន ព្រមានដកថយពីជួរមុខ ប្រសិនបើអាមេរិក មិនផ្តល់ជំនួយ
មានដឹងអត់ការផ្ទេរមរតកដែលមិនមានបណ្តាំមរតក តើត្រូវបែងចែកទ្រព្យសម្បត្តិយ៉ាងដូចម្តេច?
យោបល់ទាំងអស់ (0)