ស្គាល់គ្នាតាមហ្វេសប៊ុក ស្រីស្នេហ៍ហៅឲ្យទៅឌុបដើរលេង បែរជាសមគំនិតប្លន់យកម៉ូតូទៅវិញ

TNAOT News 2020-05-27 14:50:28
ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

ភ្នំពេញ៖ ជនសង្ស័យមួយក្រុមជិះម៉ូតូធ្វើសកម្មភាពធាក់ផ្តួលប្លន់យកម៉ូតូ ពីយុវជនម្នាក់ ខណៈដែលកំពុងជិះឌុបស្រី២នាក់ធ្វើដំណើរតាមផ្លូវបានសម្រេច ហើយព្យាយាមបើករត់គេចតែអស់ល័ក្ខ ត្រូវបានសមត្ថកិច្ច ដេញបង្ក្រាបចាប់ខ្លួនជនសង្ស័យបានមួយក្រុម ដកហូតបានម៉ូតូចំនួន ៥គ្រឿង។

ក្នុងប្រតិបត្តិការនេះ ដឹកនាំផ្ទាល់ដោយលោក ភា ប្រុស នាយប៉ុស្ដិ៍ និងកម្លាំងជំនាញខណ្ឌពោធិសែនជ័យ ក្រោមបញ្ជារពីលោក វរសេនីយ៍ទោ ម៉ន វុធី អធិការខណ្ឌ ក្នុងនោះក៏យកបានម៉ូតូរបស់ជនរងគ្រោះបានមកវិញ។ ហេតុការណ៍ប្លន់យកម៉ូតូខាងលើនេះ កើតឡើងកាលពីវេលាម៉ង ១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ នៅតាមផ្លូវបេតុង ភូមិចំការឪឡឹក២ សង្កាត់កាកាបទី២ ខណ្ឌពោធិសែនជ័យ។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យដែលបង្រ្កាបបានមានចំនួន ៧នាក់ ទី១ ឈ្មោះ ហែម វិសាល ភេទប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅភូមិប៉ប្រ៉កជើង សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ ទី២ ឈ្មោះ ឡាយ មករា ភេទប្រុស អាយុ១៥ឆ្នាំ ស្នាក់នៅផ្ទះក្បែរគ្នា ទី៣ សឿន សុវណ្ណមករា ស្នាក់នៅក្នុងភូមិប៉ប្រ៉កជើងជាមួយគ្នារដែរ ទី៤ ឈ្មោះ បាន ភក្ត្រា អាយុ ១៧ឆ្នាំ ទី៥ ឈ្មោះ មិត្ត សុវណ្ណនុត អាយុ ២១ ឆ្នាំ ទី៦ ស៊ុន សុខរក្សា អាយុ ១៥ ឆ្នាំ និងទី៧ ជា វណ្ណដេត អាយុ ១៥ឆ្នាំ។

ប្រភពព័ត៌មានពីជនរងគ្រោះបានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានស្គាល់គ្នាជាមួយនារី២នាក់ តាមរយៈហ្វេសប៊ុកស្គាល់មិនបានប៉ុន្មានផង នារីទាំង ២នាក់នោះ បានឲ្យជនរងគ្រោះ ឈ្មោះ យ៉ា រស្មី ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិកិត្តប្បញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ ខលហៅទៅឌុបពួកគេ ពីមុខព្រលានយន្តហោះពោធិ៍ចិនតុង ឆ្ពោះទៅផ្ទះជនរងគ្រោះទាំងយប់ ដោយជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ១២៥ សេរី២០១៦ ឡើងតែម២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FZ-2262 ជិះឌុបនារីទាំង២នាក់ ទៅដល់ខាងលិចប៉ុស្តិ៍កាកាបទី២ ស្រាប់តែមានម៉ូតូជនសង្ស័យចំនួន ៨គ្រឿង ប្រដេញទៅតាមស្ទាក់ធាក់ប្លន់យកម៉ូតូបានសម្រេច ហើយស្រាប់តែនារី២នាក់នោះគេចខ្លួនបាត់ជាមួយក្រុមជនដៃដល់ បើតាមសន្និដ្ឋានពីជនរងគ្រោះ នារី ២នាក់នោះជាបក្ខពួកក្រុមចោរប្លន់។ តែជនសង្ស័យម្នាក់ឈ្មោះ ឡាយ មករា រត់មិនទាន់ ផ្អើលទាំងកម្លាំងនគរបាលប៉ុស្តិ៍កាកាប២ ដេញចាប់ខ្លួនបាន នាំទៅសាកសួរ កម្លាំងជំនាញខណ្ឌពោធិសែនជ័យ រួមសហការនិងកម្លាំងប៉ុស្តិ៍កាកាប១ ធ្វើកាស្រាវជ្រៀវឈានទៅដល់ការឃាត់ខ្លួនជាបន្តបន្ទាប់បាន ២នាក់បន្ថែមទៀត។ សរុប៣នាក់ និងដកហូតបានម៉ូតូ៥គ្រឿង ម៉ាកហុងដា សេ១២៥ សេរី២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1I-8704 , ម៉ាក ហុងដា សេ១២៥ សេរី២០១៤ ពាក់ស្លាកលេខ កំពង់ចាម 1D-5656 ,ម៉ាក ហុងដា សេ១២៥ សេរី២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BF-6375 ។ ក្នុងនោះមួយគ្រឿង ជារបស់ជនរងគ្រោះ ជនសង្ស័យកាច់ស្លាកលេខចោល ដែលកំពុងសង្ងំលាក់ខ្លួននៅក្នុងភូមិប៉ប្រ៉កជើង ។

ក្រោយពីកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បង្ក្រាបចាប់ខ្លួនបាន រួមជាមួយវត្ថុតាង ជនសង្ស័យ ៣នាក់ នាំទៅសាកសួរនៅផ្នែកជំនាញខណ្ឌ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់់៕ ដោយ៖ ផេងភាព

សេចក្តីប្រកាសចែករំលែកព័ត៌មាន៖

នេះជាអត្ថបទដើមរបស់Tnaot សូមទាក់ទងសុំការអនុញ្ញាតដើម្បីចុះផ្សាយបន្ត។ ប្រសិនបើចុះផ្សាយបន្តដោយគ្មានការអនុញ្ញាត នឹងត្រូវចាត់ទុកថាជាការលួចចម្លងនិងរំលោភកម្មសិទ្ធិបញ្ញា។ សូមទាក់ទងតាមអ៊ីមែលsupport@tnaot.com ឬទូរសព្ទ023922788 ។

ការណែនាំពិសេស

  • សម្រស់ប្រាសាទបន្ទាយឆ្មារ ក្នុងរដូវវស្សាមានពណ៌បៃតងស្រស់គួរឲ្យគយគន់

    កម្ពុជា ដែនដីសុវណ្ណភូមិ 7939 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    សម្រស់ប្រាសាទបន្ទាយឆ្មារ ក្នុងរដូវវស្សាមានពណ៌បៃតងស្រស់គួរឲ្យគយគន់

    កម្ពុជា ដែនដីសុវណ្ណភូមិ 7939 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    សម្រស់ប្រាសាទបន្ទាយឆ្មារ ក្នុងរដូវវស្សាមានពណ៌បៃតងស្រស់គួរឲ្យគយគន់

    កម្ពុជា ដែនដីសុវណ្ណភូមិ 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី
  • ទ្រព្យដ៏ធំបំផុតក្នុងជីវិត មិនមែនជាលុយឡាននោះទេ ទ្រព្យដ៏ធំបំផុតគឺជាសុខភាពទាំងផ្លូវកាយ និងផ្លូវចិត្ត 🥰

    Eve Tang 551 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    ទ្រព្យដ៏ធំបំផុតក្នុងជីវិត មិនមែនជាលុយឡាននោះទេ ទ្រព្យដ៏ធំបំផុតគឺជាសុខភាពទាំងផ្លូវកាយ និងផ្លូវចិត្ត 🥰

    Eve Tang 551 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    ទ្រព្យដ៏ធំបំផុតក្នុងជីវិត មិនមែនជាលុយឡាននោះទេ ទ្រព្យដ៏ធំបំផុតគឺជាសុខភាពទាំងផ្លូវកាយ និងផ្លូវចិត្ត 🥰

    Eve Tang 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី
  • VSC តើអ្វីទៅគឺជាប្រព័ន្ធទប់លំនឹងរបស់រថយន្ត?

    Naklork IT 4498 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    VSC តើអ្វីទៅគឺជាប្រព័ន្ធទប់លំនឹងរបស់រថយន្ត?

    Naklork IT 4498 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    VSC តើអ្វីទៅគឺជាប្រព័ន្ធទប់លំនឹងរបស់រថយន្ត?

    Naklork IT 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី
  • ឆ្លាក់ស្ពាន់បានកម្រៃម៉ឺនដុល្លារ តែជាការងារដែលលោក ជា យុទ្ធា ប្រើពេលផ្ចិតផ្ចង់រាប់ខែ

    ថ្មីៗ-ThmeyThmey 15317 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    ឆ្លាក់ស្ពាន់បានកម្រៃម៉ឺនដុល្លារ តែជាការងារដែលលោក ជា យុទ្ធា ប្រើពេលផ្ចិតផ្ចង់រាប់ខែ

    ថ្មីៗ-ThmeyThmey 15317 អាន
    ទាញយកAPPអានបន្ត អាចទទួលបាន5$ ទាញយកAPPអានបន្ត ទទួលបទពិសោធន៍ថ្មី

    ឆ្លាក់ស្ពាន់បានកម្រៃម៉ឺនដុល្លារ តែជាការងារដែលលោក ជា យុទ្ធា ប្រើពេលផ្ចិតផ្ចង់រាប់ខែ

    ថ្មីៗ-ThmeyThmey 0 ចាក់
    ទាញយកAPPមើលវីដេអូ អាចទទួលបាន5$ ទាញយកAPPមើលវីដេអូ ទទួលបទពិសោធន៍ថ្មី

មិនមានផ្សេងទៀតទេ

ស្កេនQRកូដទាញយក រីករាយនឹងព័ត៌មានដ៏សម្បូរបែប