TNAOT News

· 2020-05-27

សម្តេច ស ខេង ប្រាប់អាជ្ញាធរតាមព្រំដែនទប់ស្កាត់កុំឱ្យមានការលួចឆ្លងទៅថៃ

#សង្គម# #ព្រំដែន# #ក្រសួងមហាផ្ទៃ# #ព័ត៌មានសង្គម# #រដ្ឋមន្រ្តី# #សម្តេច ស ខេង#

4343

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានស្នើដល់បណ្តាខេត្តមួយចំនួនដែលជាប់ព្រំដែនត្រូវធ្វើយ៉ាងណាខិតខំទប់ស្កាត់ឱ្យបាននូវការលួចធ្វើដំណើរឆ្លងកាត់ព្រំដែនទៅប្រទេសក្រៅជាពិសេសគឺប្រទេសថៃ ព្រោះពេលនេះថៃកំពុងដាក់ប្រទេសក្នុងគ្រាមានអាសន្ននៅឡើយ។

សម្តេចឧបនាយករដ្ឋមន្រ្តីថ្លែងបែបនេះ ឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ជាតិ ការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នាព្រឹកថ្ងៃពុធ ទី២៧ ខែឧសភា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងមហាផ្ទៃ។

សម្តេចប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស  បានបន្តឲ្យដឹងថាថា បច្ចុប្បន្ននេះបើទោះបីជាយើងបានបិទច្រកចេញ ចូលផ្លូវការរួចហើយក៏ដោយ ក៏មានពលរដ្ឋមួយចំនួននៅតែចេញ ចូលនៅតាមច្រករបៀង ដូចនេះសមត្ថកិច្ចនៅតាមបណ្តាខេត្តត្រូវយកចិត្តទុកដាក់បន្ថែម ព្រោះ ប្រទេសថៃនាពេលនេះ កំពុងតែដាក់ប្រទេសនៅក្នុងភាពអាសន្ននៅឡើយ ហេតុនេះហើយការលួចឆ្លងដែន គឺខុសច្បាប់ទាំងស្រុង ទាំងអ្នកទៅ ក៏ខុស អ្នកនាំ ក៏ខុសច្បាប់ដូចគ្នា៕ ដោយ៖ ប៊ុនធឿន 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស