Sabay
· 2020-05-27
របួសញឹកពេក Costa គិតរឿងព្យួរស្បែកជើងចោល
#Juventus# #Douglas Costa# #កីឡា# #Baayern Munich# #បាល់ទាត់អន្តរជាតិ#
1443
ខ្សែប្រយុទ្ធស្លាបរបស់ក្រុម Juventus, Douglas Costa បានសារភាពថាគេធ្លាប់ពិចារណារឿងចូលនិវត្តន៍ពីពិភពបាល់ទាត់ ដ្បិតតែគេមានរបួសច្រើនជាងបង្ហាញខ្លួនលើទីលាន។ “ខ្ញុំស្កេនច្រើនជាងខ្ញុំបានលេង។ រាល់ពេលខ្ញុំរបួស ខ្ញុំសួរខ្លួនឯងថា តើខ្ញុំធ្វើអីខុស? ខ្ញុំឆ្ងល់ហេតុអីខ្ញុំមិនអាចលេងជាប់លាប់បាន? វាជារឿងមួយធ្វើឱ្យខ្ញុំឈឺចាប់"។
កីឡាករសញ្ជាតិប្រេស៊ីលបានខកខានលេង ១៧ប្រកួតក្នុងរដូវកាលនេះ ដោយសារតែរបួស ហើយរបួសទៀតសោត ច្រើនមានបញ្ហាលើសរសៃពួរ និងកំភួនជើង។ ដើម្បីដោះស្រាយបញ្ហានេះ កីឡាករវ័យ២៩ឆ្នាំ បានជួលគ្រូបង្វឹកផ្លូវចិត្តមកជួយ។ Douglas Costa ត្រូវបាន Juventus ខ្ចីជើងពី Baayern Munich នៅឆ្នាំ២០១៧-១៨ ហើយបច្ចុប្បន្នជាកីឡាករផ្លូវការរបស់ក្រុមសេះបង្កង់៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
យោធាអាមេរិក បញ្ជូនយន្តហោះដឹកបុគ្គលិកស្ថានទូតពីប្រទេសហៃទី និងពង្រឹងសន្តិសុខ
រក្សាភាពស្ងៀមស្ងាត់! មនុស្សឆ្លាតមិនខ្វល់ពីរឿងទាំង ៣ នេះឡើយ ព្រោះគេមិនចង់ឱ្យជីវិតគេលិចលង់ក្នុងរឿងទាំង ៣ នេះទេ
កំណាព្យសោតទស្សន៍ "កំណាព្យនិទាឃរដូវ" សូមស្តាប់រឿងនិទាឃរដូវទាំងអស់គ្នា
មេបញ្ជាការយោធាជាន់ខ្ពស់៖ អ៊ុយក្រែន មានគោលបំណងធ្វើសកម្មភាពវាយបក នៅចុងឆ្នាំ២០២៤
យោបល់ទាំងអស់ (0)