TNAOT News

· 2020-05-27

ក្មេងស្រី ០២នាក់ លង់ទឹកស្លាប់ ខណៈពេលដែលទៅដេញគោឆ្លងស្ទឹង

#លង់ទឹក# #ក្មេងស្រី# #សង្គម# #ព័ត៌មានសង្គម# #ស្លាប់#

3503

នៅវេលាម៉ោង ១០និង០០នាទីព្រឹក ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ នេះមានករណីក្មេងស្រី ០២នាក់ លង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម នៅចំណុចរកាចាប ស្ថិតក្នុងភូមិទួលចាន់ ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ។

ជនរងគ្រោះទាំង ០២នាក់ មានឈ្មោះ ម៉ៅ ស្រីម៉ាស់ ភេទស្រី អាយុ ១៤ឆ្នាំ និងឈ្មោះ ម៉ៅ ស្រីការ ភេទស្រី អាយុ ១៣ឆ្នាំ។

ចំពោះមូលហេតុដែលបណ្តាលឱ្យក្មេងស្រីទាំង ០២នាក់ រងគ្រោះ ដោយសារតែដេញគោឆ្លងស្ទឹងតាំងក្រសាំង ទើបបណ្តាលឱ្យលង់ទឹកស្លាប់បែបនេះ៕ ដោយ ៖ សុង យូ

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស