TNAOT News
· 2020-05-28
គិតមកទល់ពេលនេះ មនុស្សជាង ១៩ ០០០នាក់ហើយ ដែលកម្ពុជាបានធ្វើតេស្តរកកូវីដ១៩
#COVID-19# #ជំងឺឆ្លង# #ក្រសួងសុខាភិបាល# #សុខភាព# #ជំងឺ#
11085
ភ្នំពេញ៖ កម្ពុជាមិនមានករណីឆ្លងថ្មីនោះទេ ក្រោយរកឃើញអ្នកជំងឺថ្មីចំនួនពីរនាក់នាពេលថ្មីៗនេះ។ នេះបើយោងតាមរបាយការណ៍របស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០នេះ។
តាមការបញ្ជាក់របស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានឱ្យដឹងថា រហូតដល់ម៉ោង ៨:០០ព្រឹក ថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២០នេះ កម្ពុជាពុំរកឃើញជំងឺកូវីដ១៩ ថ្មីទេ ដោយចំនួនសរុបអ្នកឆ្លងកូវីដ១៩ នៅ ១២៤នាក់ដដែល ចំនួនសម្រាកព្យាបាលនៅមន្ទីពេទ្យ ២នាក់ ជាសះស្បើយចំនួន ១២២នាក់ និងគ្មានករណីស្លាប់ឡើយ។
CDC ក៏បានដាសតឿនដល់ពលរដ្ឋថា ជំងឺកូវីដ១៩ នៅតែបន្តគម្រាមកំហែងយើងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វើអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបើមិនចាំបាច់ ព្រោះប្រទេសជិតខាងយើង និងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡើយ។
ចំណែកឯក្រសួងសុខាភិបាល នៅតែអំពាវនាវត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត ដូចជាពន្យាការរៀបអាពាហ៍ពិពាហ៍ ពិធីជប់លៀង ការចាក់ធុងបាសរាំ។ ល។ ហើយត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា។ ល។
គិតមកត្រឹមពេលនេះ ព្រះរាជាណាចក្រកម្ពុជា រកឃើញករណីជំងឺកូវីដ១៩ សរុបចំនួន ១២៤នាក់ និងជាសះស្បើយបាន ១២២នាក់ ដោយក្នុងនោះបានធ្វើតេស្តសរុបចំនួន ១៩ ០០០ ស្មើនឹង ១ ១៤៤នាក់ ក្នុងចំណោម ១លាននាក់៕ ដោយ៖ តារា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ប្រធានអូឡាំពិករុស្ស៊ីនិយាយថា រុស្ស៊ីនឹងមិនធ្វើពហិការក្នុងព្រឹត្តិការណ៍នៅទីក្រុងប៉ារីសនោះទេ
ពេលឱ្យកូនតូចគេងក្នុងម៉ាស៊ីនត្រជាក់ អ្នកម្តាយគួរចងចាំ៤ចំណុចនេះ ដើម្បីជួយកូនឱ្យជៀសផុតពីជំងឺផ្លូវដង្ហើម
លោក Trump ឈ្នះការបោះឆ្នោតបឋមក្នុងរដ្ឋចំនួនបីទៀតរបស់សហរដ្ឋអាមេរិក
រដ្ឋមន្ត្រីក្រសួងបរិស្ថាន៖ ការគ្រប់គ្រងធនធានធម្មជាតិរួមចំណែកសំខាន់ដើម្បីអភិវឌ្ឍជីវភាពសហគមន៍នៅតាមតំបន់ការពារធម្មជាតិ
យោបល់ទាំងអស់ (0)