Sabay
· 2020-05-28
Leipzig បាត់ឱកាសឡើងមកលេខ២ ក្រោយលេងស្មើជាមួយ Hertha Berlin
#Hertha Berlin# #កីឡា# #RB Leipzig# #Bundesliga# #បាល់ទាត់អន្តរជាតិ#
3470
ក្រុម RB Leipzig បានខកខានឱកាសឈានទៅកាន់លេខពីរនៃតារាងពិន្ទុ Bundesliga បន្ទាប់ពីពួកគេប្រកួតស្មើគ្នា ២-២ ជាមួយក្លឹប Hertha Berlin កាលពីយប់មិញ។ ក្រុមភ្ញៀវ Hertha ជាអ្នករកគ្រាប់បានមុនដោយកីឡាករខ្ចីជើងពីក្លឹប Liverpool គឺ Marko Grujic ក្រោយពីទទួលបាល់ចេញពីជ្រុងនាទីទី៩។ ១៥នាទីបន្ទាប់ក្រុមម្ចាស់ផ្ទះ Leipzig ក៏តាមស្មើបានវិញទាត់បញ្ចូលទីដោយកីឡាករ Lukas Klostermann។
នាទី៦៣ក្រុម Leipzig នៅសល់គ្នាតែ១០នាក់ប៉ុណ្ណោះ ក្រោយកីឡាករ Leipzig ទទួលបានកាតលឿងពីរដងស្មើនឹងកាតក្រហម។ យ៉ាងណានៅ៣នាទីបន្ទាប់ Leipzig បន្តរកបាន១គ្រាប់ទៀតដោយកីឡាករ Patrik Schick ស្របពេលនាទី៨០ទៅហើយ កីឡាករ Krzysztof Piatek រកគ្រាប់តាមស្មើវិញឲ្យ Hertha។ លទ្ធផលនេះធ្វើឲ្យ Leipzig បន្តឈរលេខ៣ ក្រោមក្រុមលេខ២ Dortmund ២ពិន្ទុ ឯ Hertha Berlin នៅឡើងមកលេង១០៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ការពិតនៅពីក្រោយរូបភាពណាត់ជួបផ្អែមល្ហែមរបស់បុរសជនជាតិជប៉ុនម្នាក់ ធ្វើឲ្យគ្រប់គ្នាផ្ទុះសំណើច និងកោតសរសើរ
មនុស្សស្រីមានចិត្តទូលាយលើរឿង ៤យ៉ាងនេះ មានលាភសំណាង ពរជ័យហូរហៀរ ពេញមួយជីវិត
វិធីកែប្រែស្បែកស្រអាប់ ជាស្រស់ថ្លា ដោយសារវិធីងាយៗ
ការទទួលទាន ដំណេកមិនគ្រប់គ្រាន់ ធ្វើអោយមានហានិភ័យខ្ពស់ កើតជម្ងឺទឹកនោមផ្អែម
យោបល់ទាំងអស់ (0)