TNAOT News

· 2020-05-28

ចំនួនអ្នកឆ្លងកូវីដ១៩ កើនឡើងជាង៨ម៉ឺននាក់ នៅតំបន់អាស៊ាន

#COVID-19# #សង្គម# #ព័ត៌មានសង្គម# #អាស៊ាន# #សិង្ហបុរី# #ឥណ្ឌូនេស៊ី#

11641

បើគិតចាប់តាំងពីការផ្ទុះឡើង នៃវីរុសកូរ៉ូណាដំបូង រហូតមកដល់ថ្ងៃទី២៨ ខែឧសភា​ បណ្ដាប្រទេសទាំង១០ នៅក្នុងតំបន់អាស៊ីភាគអាគ្នេយ៍ មានអ្នកឆ្លងកើនឡើង ៨៤ ១៨៩នាក់ ក្នុងនោះមានអ្នកជាសះ​ស្បើយ​ឡើងវិញ ៣៦ ៦៣៨នាក់ និងស្លាប់ ២ ៥៩៧នាក់។ 

សិង្ហ​បុរីនៅតែជាប្រទេសមានអ្នកឆ្លងកូវីដ១៩ច្រើនជាងគេ នៅក្នុងតំបន់នេះ ដោយមានអ្នកឆ្លង កើនឡើង ៣៣ ២៤៩នាក់ ស្លាប់ ២៣នាក់ និងជាសះស្បើយ ១៧ ២៧៦នាក់។ រីឯឥណ្ឌូនេស៊ី មានអ្នកឆ្លង ២៣ ៨៥១នាក់ ស្លាប់១ ៤៧៣នាក់ និងជាសះស្បើយ ៦ ០៥៧នាក់។ ឥណ្ឌូនេស៊ី ជាប្រទេសមានអ្នកស្លាប់ដោយកូវីដ១៩ ច្រើនជាងគេ ក្នុងតំបន់អាស៊ាន។ 

ហ្វីលីពីន មានអ្នកឆ្លង ១៥ ៥៨៨នាក់ ស្លាប់ ៩២១នាក់ និងជាសះស្បើយ ៣ ៥៩៨នាក់។ ម៉ាឡេស៊ី មានអ្នកឆ្លង ៧ ៦១៩នាក់ ស្លាប់១១៥នាក់ និងជាសះស្បើយ ៦ ០៨៣នាក់។ ថៃ មានអ្នកឆ្លង​ ៣ ០៦៥នាក់ ស្លាប់៥៧នាក់ និងជាសះស្បើយ ២ ៩៤៥នាក់។ វៀតណាម មានអ្នកឆ្លង ៣២៧នាក់ មិនមានអ្នកស្លាប់ តែមានអ្នកជាសះស្បើយ ២៧៨នាក់។

មីយ៉ាន់ម៉ា មានអ្នកឆ្លង ២០៦នាក់ ស្លាប់៦នាក់ និងជាសះស្បើយ១២៦នាក់។ ប៊្រុយណេ មានអ្នកឆ្លង ១៤១ ស្លាប់ម្នាក់ និងជាសះស្បើយ១៣៧នាក់។ កម្ពុជា មានអ្នកឆ្លង ១២៤នាក់ មិនមានអ្នកស្លាប់ តែមានអ្នកជាសះស្បើយ ១២២នាក់។ ឡាវ មានអ្នកឆ្លង ១៩នាក់ មិនមានអ្នកស្លាប់ តែមានអ្នកជាសះស្បើយ ១៦នាក់៕ Nuon

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស