TNAOT News
· 2020-05-29
មន្ត្រីនគរបាលម្នាក់ចង.កសម្លាប់ខ្លួនចោលប្តី និងកូន ទាំងមិនដែលមិនទំនាស់ក្នុងក្រុមគ្រួសារ
#ក្រុមគ្រួសារ# #នគរបាល# #សង្គម# #ព័ត៌មានសង្គម# #សម្លាប់ខ្លួន#
8313
ស្ត្រីជាមន្ត្រីនគរបាលខេត្តកំពង់ឆ្នាំង មានឋានន្តរស័ក្តិថ្នាក់អនុសេនីយ៍ឯកម្នាក់ បានសម្រេចចិត្តធ្វើអត្តឃាតចង.កសម្លាប់ខ្លួននៅក្នុងព្រៃចោលកូន និងប្តី នៅចំណុចភូមិស្តុកកប្បាស ឃុំបន្ទាយព្រាល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតមានឈ្មោះ នង ចាន់ ភេទស្រី អាយុ ៥០ឆ្នាំ មុខរបរមន្ត្រីនគរបាល បំពេញការងារនៅការិយាល័យស្ថិតិអត្តសញ្ញាណប័ណ្ណនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង មានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ មានប្តី និងកូន ០២នាក់ ផងដែរ។
ប្រភពព័ត៌មានពីបុរសជាប្តីបានឱ្យដឹងថា គាត់ពុំដឹងថាប្រពន្ធរបស់គាត់ទៅចង.កសម្លាប់ខ្លួនតាំងពីពេលណាមកនោះទេ ប៉ុន្តែគាត់ឆ្ងល់ថានៅព្រឹកនេះហេតុអ្វីបានជាប្រពន្ធរបស់គាត់មិនទៅធ្វើការដូចសព្វដង ហើយកាន់ខ្សែគោមួយកន្ទុយដើរចូលទៅក្នុងព្រៃក្រោយផ្ទះ ដែលគាត់ស្មានថា ប្រពន្ធទៅចងគោដូចធម្មតា។
ប្រភពដដែលបានបន្តទៀតថា គាត់ និងជនរងគ្រោះមិនដែលមានទំនាស់ជាមួយគ្នាក្នុងគ្រួសារនោះទេ តែសុខៗក៏ទៅសម្លាប់ខ្លួនចោលកូន និងប្តីបែបនេះទៅវិញ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកពិនិត្យដល់ក្នុងព្រៃឃើញថា ជនរងគ្រោះពិតជាបានចង.កសម្លាប់ខ្លួនពិតប្រាកដមែន៕ ដោយ ៖ សុង យូ
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
យោបល់ទាំងអស់ (0)