
SaroeunPheara
· 2020-05-29
ផ្លូវការ! Serie A នឹងបើកឱ្យមានការប្រកួតឡើងវិញចាប់ពីថ្ងៃទី២០ ខែមិថុនា
#Juventus# #Coppa# #កីឡា# #Napoli# #បាល់ទាត់អន្តរជាតិ#
2291
លីគបាល់ទាត់ Serie A នឹងចាប់ផ្តើមបើកការប្រកួតឡើងវិញចាប់ពីថ្ងៃទី២០ ខែមិថុនា ខាងមុខ ប៉ុន្តែត្រូវលេងដោយមិនអនុញ្ញាតឱ្យមានអ្នកទស្សនាផ្ទាល់នៅក្នុងកីឡដ្ឋានទេ បន្ទាប់ពីរដ្ឋមន្ត្រីកីឡាអ៊ីតាលី លោក Vincenzo Spadafora បានបញ្ជាក់នៅថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះ។
លីគកំពូលរបស់អ៊ីតាលី ត្រូវបានពន្យាពេលកាលពីខែមីនា ដោយសារការរីករាលដាលជាសកលនៃមេរោគកូវីដ-១៩ ពោលគឺមានរយៈពេលជាង ៣ខែមកហើយ ដែលវិស័យមួយនេះផ្អាកមិនឱ្យមានសកម្មភាពរហូតមក។ ដោយឡែកចំណែកឯពានរង្វាន់ Coppa Italia នឹងបើកឱ្យមានការប្រកួតឡើងវិញនៅថ្ងៃទី១៣ ខែមិថុនា ពោលគឺមុនលីគកំពូល Serie A មួយសប្តាហ៍។ Coppa Italia បានប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទី១ រួចម្តងហើយ ដោយក្រុម Inter ប្រកួតចាញ់ Napoli ក្នុងលទ្ធផល ១-០ រីឯក្រុម AC Milan ប្រកួតស្មើ Juventus ក្នុងលទ្ធផល ១-១។
លីគកំពូល Serie A បច្ចុប្បន្ន បានដំណើរការដល់សប្តាហ៍ទី ២៦ហើយ ដោយក្រុម Juventus កំពុងឈរនៅកំពូលតារាងមាន ៦៣ពិន្ទុ ដាច់ក្រុមឈរលេខ២ Lazio ១ពិន្ទុ រីឯក្រុមឈរលេខ៣ Inter មាន ៥៤ពិន្ទុ៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ livescore
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)