SokhaKrom
· 2020-05-29
ផ្តាសាយក្នុងរដូវភ្លៀង ដែលយើងគួរយល់ដឹង
#គន្លឹះថែទាំសុខភាព# #សុខភាព# #ក្អក# #រដូវភ្លៀង# #ផ្តាសាយ#
10513
សុខភាព៖ រដូវភ្លៀង ជារដូវដែលមនុស្សងាយឆ្លងជំងឺផ្តាសាយធំ ជាពិសេសេកុមារតូចៗ។
អ្នកជំងឺផ្តាសាយធំ ភាគច្រើនបានបង្ហាញនូវរោគសញ្ញា ដូចជា គ្រុនក្តៅលើសពី ៣៨,៥អង្សាសេ ក្អក ក្អកស្ងួត ឈឺក ហៀរសំបោរ ឈឺក្បាល អស់កម្លាំងងងុយដេក និងករណីខ្លះអាចវិវឌ្ឍទៅហត់។
ដើម្បីការពារពីការចម្លងទៅអ្នកដ៏ទៃ យើងគួរតែ៖
- ប្រើក្រមាខ្ទប់មាត់ និងពាក់ម៉ាស់ នៅពេលក្អក ឬកណ្តាស
- មិនត្រូវខាកស្តោះពាសវាពាសកាល
- ត្រូវលាងដៃជាមួយសាប៊ូឱ្យបានស្អាតជានិច្ច ដើម្បីការពារមេរោគ មិនឱ្យឆ្លងទៅអ្នកដទៃបាន។
ចំពោះការព្យាបាល វិធីងាយដែលលោកអ្នកអាចអនុវត្តបាននៅផ្ទះ មានដូចជា ប្រើថ្នាំបញ្ចុះកម្តៅ ផឹកទឹកឱ្យបានច្រើន គេងលក់ស្កប់ស្កល់ កាត់បន្ថយការហាត់ប្រាណ និងបរិភោគអាហារដែលសម្បូរជីវជាតិ ជាពិសេសវីតាមីនសេ។
សូមចំណាំ៖ ក្នុងករណី អនុវត្តការព្យាបាលនេះ រយៈពេល ៣ថ្ងៃហើយ មិនធូរស្រាល ឬវិវឌ្ឍទៅជាហត់ខ្លាំង សូមទៅពិគ្រោះជំងឺជាមួយគ្រូពេទ្យជាបន្ទាន់ ដើម្បីទទួលបានការពិគ្រោះ និងព្យាបាលជាសះស្បើយទាន់ពេលវេលា៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)