TNAOT News
· 2020-05-29
វីរកីឡាការិនី កែ ឡេង ម្ចាស់មេដាយមាសពិភពលោក ៤ជំនាន់ ប្រកាសចូលនិវត្តន៍ហើយ
#កីឡាអន្តរជាតិ# #កីឡា# #កីឡាប៉េតង់# #កីឡាការិនី កែ ឡេង# #កីឡាការិនី#
2432
ភ្នំពេញ៖ វីរកីឡាការិនី កែ ឡេង ដែលជាម្ចាស់មេដាយមាសជើងឯកពិភពលោក ៤សម័យកាលជាប់ៗគ្នា បានប្រកាសលាឈប់ពីអាជីពកីឡាប៊ូល និងប៉េតង់កម្ពុជាហើយ ដោយសារបញ្ហាសុខភាពរបស់។ នេះបើយោងតាមការចុះផ្សាយរបស់ AKP នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០នេះ។
លោកស្រី កែ ឡេង បានរៀបរាប់ថា ការសម្រេចចិត្តលាឈប់ពីវិស័យកីឡាប៉េតង់នេះ គឺអាស្រ័យដោយស្ថានភាពសុខភាពរបស់លោកស្រីផ្ទាល់ចុះខ្សោយ មិនអាចបន្តស៊ូទ្រាំនឹងការហ្វឹកហាត់ ដើម្បីត្រៀមការប្រកួតតទៅមុខទៀតបាន។
កីឡាការិនីវ័យ ៥៧ឆ្នាំខាងលើ បានបន្តថា បច្ចុប្បន្នវ័យកាន់តែចាស់ទៅ ហើយពុំអាចបន្តការចូលរួមប្រកួតលើឆាកអន្តរជាតិ ដណ្តើមកិត្យានុភាពជាតិ មេដាយមាស ដូចកាលពីមុនៗទៀតឡើយ ពីព្រោះការត្រៀមចូលរួមប្រកួតម្តងៗ ត្រូវតែមានការហ្វឹកហាត់ច្រើនម៉ោងក្នុង១ថ្ងៃៗ។
គួរបញ្ជាក់ថា វីរកីឡាការិនី កែ ឡេង បានឈ្នះមេដាយមាសពីការប្រកួតជើងឯកពិភពលោក ៤សម័យកាលជាប់ៗគ្នា ពោលគឺចាប់តាំងពីឆ្នាំ២០១៣ ឆ្នាំ២០១៥ ឆ្នាំ២០១៧ និងរហូតដល់ឆ្នាំ២០១៩ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះលោកស្រី ក៏បន្តឈ្នះមេដាយមាសលើវិញ្ញាសា វាយយកពិន្ទុ ដែលជាមេដាយមាសពិភពលោកជំនាន់ទី៤ ចុងក្រោយបង្អស់របស់លោកស្រី៕ ដោយ៖ តារា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
យោបល់ទាំងអស់ (0)