TNAOT News
· 2020-05-29
អ្នកជំងឺទឹកនោមផ្អែមឆ្លងកូវីដ១៩ ប្រឈមនឹងការស្លាប់ច្រើន
#ពិភពលោក# #ទឹកនោមផ្អែម# #អត្រាស្លាប់# #សុខភាព# #ជំងឺ#
5362
ព្រឹត្ដិបត្រ Diabetologia បានផ្សាយ នៅថ្ងៃទី២៩ ខែឧសភា ថា បើតាមការសិក្សាទៅលើអ្នកជំងឺ ជាង១៣០០នាក់ បានបង្ហាញថា អ្នកជំងឺម្នាក់ ក្នុងចំណោមអ្នកជំងឺទឹកនោមផ្អែម១០នាក់ ដែលឆ្លងកូវីដ១៩ អាចស្លាប់នៅក្នុងរយ:ពេល៧ថ្ងៃ នៃការពារព្យាបាល នៅក្នុងមន្ទីរពេទ្យ។
អ្នកស្រាវជ្រាវ បានសរសេរ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ បង្ហាញថា អ្នកជំងឺទឹកនោមផ្អែម ដែលមានអាយុច្រើន អាចប្រឈមនឹងគ្រោះថ្នាក់ដល់ជីវិត។ ការសិក្សា បានបង្ហាញទៀតថា ២ភាគ៣ នៃអ្នកជំងឺ ជាបុរស ហើយអាយុជាមធ្យមទាំង២ភេទ គឺអាយុ៧០ឆ្នាំ។ រីឯអ្នកជំងឺមានអាយុលើសពី៧៥ឆ្នាំ អាចប្រឈមនឹងអត្រាស្លាប់ច្រើនជាងអ្នកជំងឺ មានអាយុ៥៥ឆ្នាំ ឬតិចជាងនេះ។
ប្រភពព័ត៌មានដដែល បានបន្ដថា ផលវិបាក នៃបញ្ហាសរសៃឈាម ក៏អាចប៉ះពាល់ដល់ភ្នែក តម្រងនោម និងសរសៃប្រសាទផងដែរ។ ករណីខ្លះត្រូវបានរកឃើញទៅលើអ្នកជំងឺ ប្រហែលជិតពាក់កណ្ដាល។ រីឯអ្នកជំងឺប្រហែលជាង៤០ភាគ ត្រូវបានរកឃើញ មានបញ្ហាជាច្រើនទៀត ក៏ទាក់ទងនឹងសរសៃឈាម នៅក្នុងបេះដូង ខួរក្បាល និងជើង។
ការស្រាវជ្រាវ បានបញ្ជាក់ថា អាំងស៊ុយលីន (Insulin) និងការព្យាបាលដទៃទៀត ពាក់ព័ន្ធនឹងការកែប្រែជាតិស្ករ នៅក្នុងឈាម មិនមែនជាកត្តាហានិភ័យធ្ងន់ធ្ងរ នៃអ្នកកូវីដ១៩នោះទេ។ ប៉ុន្ដែវាអាចមានបញ្ហា សម្រាប់អ្នកជំងឺទឹកនោមផ្អែម។ រីឯកត្ដាគ្រោះថ្នាក់ដទៃទៀត អាចនឹងកើតមាន រួមមាន ជំងឺបេះដូង ជំងឺលើសឈាម (សម្ពាធឈាមខ្ពស់) និងអ្នកមានប្រវត្ដិជំងឺសួត។
បើគិតត្រឹមវេលាម៉ោង៤រសៀល ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ នៅលើពិភពលោក មានអ្នកឆ្លងកូវីដ១៩ បន្ដកើនឡើង ៥ ៩២០ ០៨៦នាក់ ក្នុងនោះមានអ្នកជាសះស្បើយ ២ ៥៩២ ០០១ និងស្លាប់ ៣៦២ ៣៦០នាក់៕ ប្រែសម្រួល ដោយ Nuon
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
នាយករដ្ឋមន្ត្រីឥណ្ឌានិយាយថា «Kashmir ត្រូវបានផ្លាស់ប្តូរ» អំឡុងទស្សនកិច្ចដំបូង ក្នុងរយៈពេល ៥ឆ្នាំ
ស្ត្រី «អភ័ព្ទ» ដែលច្រើនតែនិយាយពាក្យ៣ប្រយោគនេះ ជីវិតគឺមិនអាចប្រសើរឡើងទេ
កុំឱ្យមើលមុខគ្នាមិនចំ បងប្អូនក្លាយជាសត្រូវ ទោះស្និទ្ធប៉ុនណាក៏ដោយ ដាច់ខាតកុំបំពានលើរឿងទាំង ៤ នេះ
អ្នកវិទ្យាសាស្ត្រ ៖ ការវិភាគថ្មី នៃសក់របស់ លោក Beethoven បង្ហាញពីមូលហេតុ ពីជំងឺអាថ៌កំបាំង
យោបល់ទាំងអស់ (0)