TNAOT News

· 2020-05-29

ដោយសារស្នេហា បុរសម្នាក់ដាច់ចិត្តធ្វើអត្តឃាតចង.កសម្លាប់ខ្លួនចោលឪពុកម្តាយ

#ឪពុកម្តាយ# #សង្គម# #ព័ត៌មានសង្គម# #អត្តឃាត# #បុរស# #សម្លាប់ខ្លួន#

4126

បុរសម្នាក់សរសេរសំបុត្រលាឪពុកម្តាយជាលើកចុងក្រោយ រួចសម្រេចចិត្តធ្វើអត្តឃាតចង.កសម្លាប់ខ្លួន កាលពីវេលាម៉ោង ០៥និង៣០នាទី ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ នៅចំណុចភូមិត្របុស្ស ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ជនរងគ្រោះមានឈ្មោះ បឿន ជាតិ ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឃុំកើតហេតុខាងលើ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យដល់ទីតាំង និងបានរកឃើញលិខិត ០១ច្បាប់ ដែលជនរងគ្រោះបានសរសេរជាលើកចុងក្រោយលាឪពុកម្តាយ និងរូបថតមនុស្សស្រី ០១សន្លឹក ផងដែរ។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ច ជនរងគ្រោះពិតជាធ្វើអត្តឃាតខ្លួនមែន មិនមានជាប់ពាក់ព័ន្ធនឹងករណីអ្វីផ្សេងនោះទេ ដោយសារជនរងគ្រោះមានវិបត្តិស្នេហា។ បច្ចុប្បន្នសមត្ថកិច្ចបានធ្វើកោសល្យវិច័យរួចប្រគល់សាកសពជូនក្រុមគ្រួសារចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណី៕ ដោយ ៖ សុង យូ

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស