TNAOT News

· 2020-05-30

អេស្ប៉ាញ រៀបចំគម្រោងដំណើរការលើវិស័យទេចរណ៍​ នៅរដូវក្ដៅ

#COVID-19# #ទេសចរណ៍# #បន្ធូរបន្ថយ# #សង្គម# #ដំណើរការ# #ព័ត៌មានសង្គម# #អេស្ប៉ាញ#

2705

ប្រទេសធំៗនៅតំបន់អឺរ៉ុប បានសម្រេចបន្ធូរបន្ថយការរឹតត្បិត​ ដើម្បីបើកដំណើរការសេដ្ឋកិច្ចឡើងវិញ ជាពិសេស គឺវិស័យទេសចរណ៍​ ដែលជាប្រភពចំណូលដ៏សំខាន់ និងជួយផ្តល់ការងារធ្វើដល់ពលរដ្ឋ​បានជាច្រើ​នផងដែរ។

វិស័យឧស្សាហកម្មគ្មានផ្សែងនេះ ​ដើរតួនាទីយ៉ាងសំខាន់ នៅក្នុងតំបន់ពិសេស គឺប្រទេសអេស្ប៉ាញតែម្តង។ ជារៀងរាល់ឆ្នាំ​ អេស្ប៉ាញបានស្វាគមន៍ភ្ញៀវទេសចរបរទេស រហូតដល់​៨០លាននាក់ ហើយ​អេស្ប៉ាញ ជាប្រទេសដែលមានភ្ញៀវទេសចរច្រើនជាងគេបំផុត នៅលើពិភពលោក​។

ប្រទេសក្នុងតំបន់អឺរ៉ុប ពិសេសគឺប្រទេសដែលមានចំនួនអ្នកឆ្លងកូវីដ​១៩ច្រើនជាងគេ ដូចជា បារាំង អុីតាលី អេស្ប៉ាញ ...ជាដើម បានបន្ធូរបន្ថយការរឹតត្បិត ដើម្បីដំណើរការសេដ្ឋកិច្ចឡើងវិញ​។ បារាំង ក៏បានប្រកាសបើកវិស័យទេសចរណ៍ នៅដើមខែមិថុនានេះ​ ហើយពេលនេះ​អេស្ប៉ាញ ក៏បានប្រកាសបើកដូចគ្នាដែរ ពិសេស គឺវិស័យទេសចរណ៍ នៅក្នុងរដូវក្តៅ។

រដ្ឋមន្ត្រីក្រសួងការបរទេសអេស្ប៉ាញ លោកស្រី Arancha Gonzalez Laya បានប្រកាសថា​ វិស័យនេះរងការខាតបង់យ៉ាងខ្លាំង ដោយសារតែ​កូវីដ​-១៩ ។ ក្នុងឆ្នាំ​២០២០នេះ អេស្ប៉ាញ មិនអាចទទួលអ្នកទេសចរ ដូចរាល់ឆ្នាំឡើយ ដោយសារបញ្ហាសុខភាព យើងមិនត្រូវនាំជំងឺចូលពីបរទេសនោះឡើយ៕ ប្រែសម្រួលដោយ៖ MEO

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស