information-gov
· 2020-05-30
រដ្ឋមន្ត្រីពាណិជ្ជកម្មចាត់ទុកការតែងតាំងប្រធានមន្ទីរពាណិជ្ជកម្មខេត្ត គឺដើម្បីពង្រឹងការផ្តល់សេវាសាធារណៈ នៅថ្នាក់ក្រោមជាតិ និងឆ្លើយតបនឹងអភិបាលកិច្ចល្អ
#ការតែងតាំង# #អាជីវកម្ម# #សង្គម# #អភិបាលកិច្ច# #ប៉ាន សូរស័ក្តិ#
3100
AKP កំពង់ធំ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០
ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានចាត់ទុកថា ការតែងតាំងប្រធានមន្ទីរពាណិជ្ជកម្មខេត្ត គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ សម្រាប់ក្រសួងពាណិជ្ជកម្ម ក្នុងការបំពេញបន្ថែមនូវក្បាលម៉ាស៊ីន ដើម្បីជួយពង្រឹងប្រសិទ្ធភាពគ្រប់គ្រង និងដឹកនាំអង្គ ភាព សំដៅបម្រើសេវាសាធារណៈនៅថ្នាក់ក្រោមជាតិ ដើម្បីឆ្លើយតបនឹងគោលអភិបាលកិច្ចល្អ ដែលជាស្នូលនៃយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤។
ក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ធំថ្មី លោក ហៀវ វណ្ណា ជំនួសលោក ស៊ុន ហេង ដែលចូលនិវត្តន៍ នៅសាលប្រជុំរដ្ឋបាលខេត្តកំពង់ធំ នារសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០នេះ ឯកឧត្តម ប៉ាន សូរស័ក្តិ បានមានប្រសាសន៍ថា ក្រសួងពាណិជ្ជកម្មបានកំពុងអនុវត្តន៍យុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មកម្ពុជា ២០១៩-២០២៣ ជាផែនទីបង្ហាញផ្លូវដែលមានភាពស៊ីចង្វាក់គ្នា និងប្រទាក់ក្រឡាជាមួយ យុទ្ធសាស្រ្តចតុកោណ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ គោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្ម ២០១៥-២០២៥ និងគោលនយោបាយជាតិមួយចំនួនទៀត។ ទន្ទឹមនេះ ក្រសួងក៏កំពុងរៀបចំលិខិតបទដ្ឋានគតិយុត្ត និងពិនិត្យលើការធ្វើវិសោធនកម្មច្បាប់មួយ ចំនួន ដើម្បីបម្រើ និងធានាការពារអត្ថប្រយោជន៍វិស័យជន និងសាធារណជន ជាពិសេស ធ្វើទំនើបកម្មឱ្យឆ្លើយតបទៅនឹងបរិបទបច្ចុប្បន្ន។ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ដើម្បី ស្វែងរកទីផ្សារថ្មីៗបន្ថែមជូនវិស័យឯកជន ពិសេសបងប្អូន ផលិតករ សហគ្រិន និងប្រជា កសិករ ក្នុងការនាំចេញទំនិញ និងផលិតផល ក្រសួងពាណិជ្ជកម្ម បានប្រឹងប្រែងចរចា យ៉ាងសកម្មទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ជាមួយបណ្តាប្រទេសក្នុងតំបន់ និង ពិភពលោក។ ជាក់ស្ដែងកាលពីពេលថ្មីៗនេះ ក្រសួងពាណិជ្ជកម្ម បានដឹកនាំក្រុមការងារអន្តរក្រសួងក្នុងការចរចាយ៉ាងសកម្ម លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយប្រទេសចិន ហើយការចរចានេះនឹងបញ្ចប់នៅខែមិថុនា ឆ្នាំ២០២០នេះ។ ចំពោះការបង្កើតកិច្ចព្រមព្រៀងជាមួយនឹងប្រទេសកូរ៉េ ក្រុមការងារអន្តរក្រសួងដឹកនាំដោយក្រសួងពាណិជ្ជកម្ម នឹងពិនិត្យបញ្ចប់ការសិក្សារួមលើលទ្ធភាពបង្កើតកិច្ចព្រមព្រៀងទ្វេភាគីកម្ពុជា-កូរ៉េ ហើយត្រៀមចាប់ផ្ដើមការចរចានៅខែកក្កដា ឆ្នាំ២០២០នេះផងដែរ។ ក្រៅពីនេះ ក្រសួងពាណិជ្ជកម្មក៏បានបង្កើតក្រុមការងារចរចា និងសិក្សាលើលទ្ធភាពបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយដៃគូដទៃទៀត រួមមាន៖ សាធារណរដ្ឋកូរ៉េ ចក្រភពអង់គ្លេស សហភាពសេដ្ឋកិច្ចអឺរ៉ុបអាស៊ី ជប៉ុន ឥណ្ឌា ម៉ុងហ្គោលី និងសហរដ្ឋអាមេរិក។
ឯកឧត្តមរដ្ឋមន្ត្រីក៏បានណែនាំដល់មន្រ្តីមន្ទីរពាណិជ្ជកម្ម និងមន្ត្រីសាខា ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ ត្រូវយកចិត្តទុកដាក់បង្កើនកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវកម្មវិធីកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ជាពិសេស កំណែទម្រង់ស៊ីជម្រៅរបស់ក្រសួងពាណិជ្ជកម្មក្នុងការដាក់ចេញគោលនយោបាយពាណិជ្ជកម្ម សំដៅជួយសម្រួលពាណិជ្ជកម្ម និងសម្រួលដល់ការនាំចេញ៕
ដោយ រិទ្ធី
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ក្រសួងសេដ្ឋកិច្ច ដាក់ដំណើរការ “គម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម” ចូលក្នុងវិស័យអាទិភាពមួយចំនួន
ក្រុមវាយកូនបាល់កម្ពុជាបន្តការហ្វឹកហាត់ ខណៈ Davis Cup ត្រូវពន្យារពេល
មន្ត្រីអាជ្ញាកណ្តាលបង្ហាញហេតុផលពីរ ដែលអាចដឹកនាំការប្រកួតស៊ីហ្គេម
ល្បែងលាក់កន្សែងបង្រៀនមនុស្សឲ្យមានភាពរហ័សរហួននិងចេះក្បួនយុទ្ធសាស្រ្ត
ការណែនាំពិសេស
វេទិកាប្រព័ន្ធផ្សព្វផ្សាយតាមអ៊ីនធឺណិតរបស់ប្រទេសចិនឆ្នាំ ២០២៤ បានបកស្រាយពី "វប្បធម៌ថ្មី" របស់ប្រទេសចិនដែលកំពុងពេញនិយមនៅបរទេស
៩០% នៃមនុស្សដែលចូលចិត្តនិយាយស្ដីពាក្យទាំង ៤ ប្រភេទនេះ គឺជាមនុស្សអន់ចរិតបំផុត
Selena បង្ហោះរូបក្នុង Story IG ១សន្លឹកភ្លាមៗក្រោយ Justin និង Hailey ប្រកាសកំពុងពពោះកូនដំបូង
សម្តេចធិបតី អញ្ជើញពិនិត្យមើលការប្រមូលផលនេសាទរបស់ប្រជានេសាទនៅខេត្តកណ្តាល
យោបល់ទាំងអស់ (0)