
Sabay
· 2020-05-30
Premier League ចូលលេងវិញខែក្រោយជាមួយការប្រកួតដ៏ធំ
#Manchester City# #Aston Villa# #កីឡា# #Arsenal# #Premier League# #បាល់ទាត់អន្តរជាតិ#
3965
ក្របខ័ណ្ឌលីគកំពូលអង់គ្លេស Premier League ត្រូវបានព្រមព្រៀងឲ្យចូលលេងវិញក្នុងថ្ងៃទី១៧ ខែមិថុនា ជាមួយនឹងការជម្រះបញ្ជីប្រកួតចំនួន ២។ ប្រកួតទាំងពីរនោះគឺប្រកួតរវាងក្លឹប Manchester City និងក្លឹប Arsenal ហើយប្រកួតរវាងក្លឹប Aston Villa និងក្លឹប Sheffield United។
ទោះជាដឹងថាប្រកួតទាំងពីរត្រូវលេងក៏ដោយ ម៉ោងពេល ហើយនិងទីតាំងត្រូវលេងនៅមិនទាន់កំណត់ច្បាស់លាស់នៅឡើយ ដោយសារតែត្រូវការពិភាក្សាគ្នាតទៅទៀត។ មានការលើកឡើងពីមន្ត្រីៗរបស់ស្ថាប័នបាល់ទាត់បានឲ្យដឹងថា ប្រកួត Premier League មួយចំនួនអាចនឹងលេងនៅទឹកដីកណ្ដាល ដើម្បីកាត់បន្ថយកម្លាំងប៉ូលិស និងកម្លាំងអ្នកគាំទ្រ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)