
TuonVibot
· 2020-06-01
Mark បរិច្ចាគថវិកា ៧ ០០០ដុល្លារអាមេរិក ដល់មូលនិធិ George Floyd Memorial Fund
#ក្រុម GOT7# #តន្ត្រី# #Black Lives Matter# #លោក Mark# #តន្ត្រីខ្មែរ#
6031
លោក Mark សមាជិកក្រុម GOT7 គឺជាតារាកូរ៉េចុងក្រោយដែលបានបរិច្ចាគថវិកាគាំទ្រចលនា Black Lives Matter ទៅដល់មូលនិធិ George Floyd Memorial Fund ។
កាលពីថ្ងៃទី៣១ ខែឧសភា តារារូបនេះបានយកគណនី Twitter ផ្ទាល់ខ្លួនមកចែកចាយរូបថតដោយបញ្ជាក់ប្រាប់ពីការបរិច្ចាគថវិកាផ្ទាល់ខ្លួនចំនួន ៧ ០០០ដុល្លារអាមេរិក ទៅដល់មូលនិធិ George Floyd Memorial Fund នៅថ្ងៃនេះ។
លោក Mark បានធ្វើតាមសិល្បករកូរ៉េជាច្រើនរូបទៀត រួមមានលោក Jay Park, ក្រុម Crush និងលោក Jae សមាជិក DAY6 ដែលបានចេញមុខគាំទ្រដល់សិទ្ធិជាជនជាតិស្បែកខ្មៅ បន្ទាប់ពីឃាតកម្មលើបុរសអាមេរិកាំងជនជាតិអាហ្រ្វិកម្នាក់ឈ្មោះ George Floyd នៅទីក្រុង Minneapolis រដ្ឋ Minnesota កាលពីសប្តាហ៍មុន។
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ allkpop
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
មានដឹងទេថា ប្រទេសឯករាជ្យចំនួន ៥ នេះអត់មានព្រលាន យន្តហោះផ្ទាល់ខ្លួនទេ
តើអ្នកដឹងទេ? ជំងឺរើម មានវ៉ាក់សាំងការពារ
អាជ្ញាធរជាតិព្រះវិហារទទួលសិលាចារឹកចំនួន១ ផ្ទាំងពីប្រជាពលរដ្ឋរស់នៅភូមិស្រអែមខាងត្បូង ខេត្តព្រះវិហារ
ក្នុងឆ្នាំ ២០២៥ ខាងមុខ សម្រាប់ម្ចាស់ឆ្នាំទាំង ៣ អ្នកនឹងអ្នកសម្រេចបានជោគជ័យ គ្រប់កិច្ចការងារដែលអ្នកបានកំណត់ទុក
យោបល់ទាំងអស់ (0)