TNAOT News

· 2020-06-01

លោក Biden លុតជង្គង់ នៅកន្លែងបាតុកម្មទាមទារយុត្តិធម៌ឲ្យ George Floyd

#បាតុកម្ម# #Joe Biden# #សង្គម# #អាមេរិក# #ព័ត៌មានសង្គម# #ការឈឺចាប់#

3432

អតីតអនុប្រធានាធិបតីអាមេរិក លោក​ Joe Biden និងជាបេក្ខភាព ប្រធានាធិបតីអាមេរិក សម្រាប់ការបោះឆ្នោត នៅខែវិច្ឆិកា ឆ្នាំ​២០២០ បានទៅកាន់កន្លែងបាតុកម្ម នៅរដ្ឋ​ Delaware ។ លោក Joe Biden  បានលើកឡើងថា ទឹកដីអាមេរិក កំពុងប្រឈមនឹងការឈឺចាប់។

លោក​ Joe Biden បានសរសេរ​នៅលើបណ្តាញសង្គម​Twitter ​ថា ​«យើងជាប្រទេសមួយកំពុងតែប្រឈមនឹងការឈឺចាប់ ប៉ុន្តែយើងមិនអនុញ្ញាតឲ្យប្រែក្លាយការឈឺចាប់ទាំងនេះ ​ទៅជាការបំផ្លាញខ្លួនឯងនោះឡើយ»។ លោក Joe Biden  បានជួបជាមួយគ្រួសារ​ជនរងគ្រោះ​ ​នៅកន្លែងបាតុកម្ម​ ដោយបាននិយាយគ្នាយ៉ាងជិតស្និទ្ធ។

លោក Joe Biden បានលើកឡើងថា​ «ក្នុងពេលខ្ញុំក្លាយជាប្រធានាធិបតី ខ្ញុំនឹងលើកយកបញ្ហានេះមកនិយាយ ហើយអ្វីដែលសំខាន់ជាងនេះ គឺខ្ញុំនឹងស្តាប់ ដូចអ្វីដែលខ្ញុំបានធ្វើនៅពេលនេះ »។

លោកJoe Biden  បានថ្លែងថា ធ្វើឲ្យមនុស្សជាច្រើន ស្ងប់អារម្មណ៍ ដោយលោកបានលើកឡើងថា​« ខ្ញុំបាននិយាយជាមួយគ្រួសារជនរងគ្រោះ George Floyd ពួកគាត់គឺជា មនុស្ស​ដែលមានភាពស្និទ្ធស្នាល ត្រឹមត្រូវ ចេះស្រឡាញ់គ្នា គួរឲ្យគោរព។ ជាថ្មីម្តងទៀត យើងបានឮនៅពាក្យ ថា «ខ្ញុំមិនអាចដកដង្ហើមបាន»។ ពាក្យនោះបានបង្ហាញយ៉ាងច្បាស់ពីសកម្មភាពព្រៃផ្សៃបំផុត មិនខុសអ្វីពីការដកសញ្ជាតិ ​សិទ្ធជាមនុស្ស​នៅអាមេរិក នោះឡើយ»។

លោក​ Joe Biden  បន្តទៀតថា «ខ្ញុំយល់ពីការឈឺចាប់ និងផលប៉ះពាល់ ។ ពលរដ្ឋ​បានឆ្លងកាត់ការឈឺចាប់ ហើយគ្រួសារ​ George Floyd ​មានសិទ្ធិទាមទារយុត្តិធម៌ ។ ចំណែកពលរដ្ឋ នៅ Minnesota ​មានសិទ្ធិរស់នៅ​ដោយស្ងប់ស្ងាត់ផងដែរ។ ដូច្នះសូមកុំប្រែក្លាយការឈឺចាប់ទៅជាការបំផ្លាញខ្លួនឯង»៕ ប្រែសម្រួលដោយ៖MEO

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស